ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងចិន ព្រមានយន្តហោះចារកម្ម អាមេរិក កុំឱ្យចូលមកជិតអាកាស របស់ខ្លួន នៅសមុទ្រចិនខាងត្បូង

បរទេស៖ យោងតាមរបាយការណ៍ របស់ពីសារព័ត៌មានអាមេរិក គឺ យន្តហោះ Poseidon អាមេរិក ដែលមានប្រភពមកពីយន្តហោះ Boeing 737 airframe និងផ្ទុកនូវឧបករណ៍ត្រួតពិនិត្យជាច្រើន ក៏ដូចជាប្រឆាំងនាវា និងប្រឆាំងនាវាមុជទឹក ត្រូវបានប្រឈមមុខដំបូងជាមួយនឹងយន្តហោះចម្បាំងចិន J-11 interceptor នៅប្រហែលចម្ងាយ ៣០ ម៉ាយពី កោះប៉ារ៉ាសែល។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមរបាយការណ៍ផ្សាយនោះថា អ្នកបើកយន្តហោះចិនបានប្រាប់អ្នកបើកយន្តហោះ Poseidon តាមវិទ្យុថា “ យន្តហោះអាមេរិក, ដែនអាកាសចិនមានចម្ងាយ ១២ ម៉ាយ។ មិនត្រូវខិតមកជិតទៀតនោះទេ ឬ អ្នកត្រូវទទួលខុសត្រូវទាំងស្រុង»។

មិនយូរប៉ុន្មាន យន្តហោះ J-11 របស់ចិន បានហោះទៅក្បែរយន្តហោះអាមេរិក ក្នុងចម្ងាយប្រហែល ៥០០ ហ្វីត។ របាយការណ៍បាននិយាយថា យន្តហោះចិននេះបានផ្ទុកមីស៊ីលដែលមានសមត្ថភាព បាញ់ចេញពីលើអាកាស៕ ប្រែសម្រួលៈ ណៃ តុលា

To Top