ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី សង្ឃឹមថា រដ្ឋសភានឹងកំណត់ កម្មវិធីប្រជុំនានា បានលឿនជាងមុន

ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ក្ដីសង្ឃឹមថា រដ្ឋសភា នឹងដាក់កម្មវិធីអញ្ជើញសម្ដេចចូលរួមក្នុងកិច្ចប្រជុំនានា បានលឿនជាងមុខ ខណៈ សម្ដេច មិនបានចូលរួមបើកបវេសនកាលរបស់សភា នាពេលព្រឹកនេះ ដោយសារសភា ជូនដំណឹងទៅ សម្ដេច មានការយឺតយ៉ាវ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសុំការយោគយល់ និងអធ្យាស្រ័យចំពោះការខកខានមិនបានចូលរួមបើកបវេសនកាលរបស់ រដ្ឋសភា នាពលព្រឹកនេះ ហើយកម្មបើកបវេសនកាល មានទាំងមានព្រះរាជសាររបស់ ព្រះមហាក្សត្រ ផងដែរ។

សម្ដេចតេជោ បញ្ជាក់ថា «ប៉ុន្ដែមិនមែនជាកំហុសរបស់ខ្ញុំទេ ដោយសារសភាទម្លាក់កម្មវិធីមក គឺត្រឹមតែមួយអាទិត្យ នៅពេលដែលគម្រោង នៃការចុះក្នុងបញ្ជីនៃកម្មវិធីនេះ (ចែកសញ្ញាបត្រ) មិនតិចជាង ១ខែ ដែលបានដាក់។ ប៉ុន្ដែសភាបានដាក់កម្មវិធីដ៏ប្រញាប់ប្រញាល់ សង្ឃឹមថា ថ្ងៃក្រោយសភា នឹងអាចកំណត់ពេលវេលា បានលឿនជាងហ្នឹងព្រោះថា នេះមិនបើកកិច្ចប្រជុំធម្មតាទេ គឺបើកបវេសនកាល ដែលសង្ឃឹមថា សភា មានការយោគយល់ ក្នុងការការងាររបស់រាជរដ្ឋាភិបាល នេះមិនមែនជាការតិះទៀន រដ្ឋសភាឡើយ»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា រាជរដ្ឋាភិបាល ពិតជាមានកិច្ចការងារជាច្រើន៕

To Top