ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈរដ្ឋមន្ដ្រីនៅថ្ងៃស្អែក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេច នឹងអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ គណៈរដ្ឋមន្ដ្រី ដោយមានរបៀបវារៈចំនួន៦។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ថ្ងៃស្អែក គម្រោងប្រជុំគណៈរដ្ឋមន្ដ្រីនោះ អនុញ្ញាតឲ្យដាក់របៀបវារៈតែ២ ច្បាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្ដែដល់ទីស្ដីការគណៈរដ្ឋមន្ដ្រីដាក់មកមាន៦ របៀបវារៈ ។ អីចឹងថ្ងៃស្អែកនេះ ប្រជុំត្រឹមម៉ោង១១ បើមិនចប់ លើកទៅពេលក្រោយទៀត»៕

To Top