ព័ត៌មានអន្តរជាតិ

IMF ព្យាករណ៍ថា សេដ្ឋកិច្ចរបស់អ៊ុយក្រែន នឹងបន្ដធ្លាក់ចុះ ៣ភាគរយ នៅឆ្នាំ២០២៣

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់របាយការណ៍ចេញផ្សាយថ្មី របស់មូលនិធិនេះថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន នឹងធ្លាក់ចុះ ៣ ភាគរយនៅឆ្នាំនេះ ធៀបនឹងការធ្លាក់ចុះ ៣០,៣ ភាគរយក្នុងឆ្នាំ២០២២ ។

IMF បានឲ្យដឹងនៅក្នុងរបាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (WEO) របស់ខ្លួនថា អតិផរណានៅក្នុងប្រទេសអ៊ុយក្រែន នឹងកើនឡើងបន្តិច ដោយតម្លៃទំនិញប្រើប្រាស់កើនឡើងដល់ ២១,១ភាគរយនៅឆ្នាំនេះ ធៀបនឹង ២០,២ភាគរយក្នុងឆ្នាំ២០២២។

របាយការណ៍បានឲ្យដឹងថា ក្នុងពេលជាមួយគ្នានេះ អត្រាអ្នកអត់ការងារធ្វើនឹងធ្លាក់ចុះមកត្រឹម ២០,៩ភាគរយនៅឆ្នាំ២០២៣ ពី ២០,៥ភាគរយក្នុងឆ្នាំ២០២២។ កាលពីដើមខែនេះ ធនាគារពិភពលោកបានប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែននឹងកើនឡើង ០,៥ភាគរយនៅឆ្នាំនេះ។

គួរបញ្ជាក់ថា យោងតាមការប៉ាន់ស្មានបឋមរបស់រដ្ឋាភិបាលអ៊ុយក្រែន សេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះ ២៩,២ភាគរយក្នុងឆ្នាំ២០២២៕

To Top