ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា បន្ដអនុវត្តយន្ដការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីរក្សាភាពរស់វើក សម្រាប់បក្សនយោបាយ

រូបភាព៖ គណៈរដ្ឋមន្ដ្រី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបន្តអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីរក្សាបាននូវភាពរស់រវើក និងបរិយាបន្នសម្រាប់គ្រប់គណបក្សនយោបាយ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣បានឱ្យដឹងថា «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រេចបន្តអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីរក្សាបាននូវភាពរស់រវើក និងបរិយាបន្នសម្រាប់គ្រប់គណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងដែលបានចុះបញ្ជីគណបក្សនយោបាយត្រឹមត្រូវនៅក្រសួងមហាផ្ទៃ សំដៅប្រមូលយកធាតុចូលដល មានលក្ខណៈជាទស្សនៈពហុគំនិតពីបណ្ដាគណបក្សនយោបាយនានា ដើម្បីជាប្រយោជន៍ ដល់ការស្ថាបនាជាតិ»៕

To Top