ព័ត៌មានអន្តរជាតិ

រដ្ឋសមាជិកអឺរ៉ុប មួយចេញសារព្រមាន ដែលអាចធ្វើឲ្យប៉ះពាល់ ដល់ដំណើរការបោះឆ្នោតរុស្សី

រូបភាពពី៖​ Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រមុខប៉ូលីសរដ្ឋលោក Armands Ruks បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃចន្ទថា ប៉ូលីសឡាតវីនឹង ធ្វើការត្រួតពិនិត្យទៅលើជនជាតិរុស្ស៊ីដែលនឹងត្រូវធ្វើដំណើរទៅកាន់ស្ថានទូតរបស់ប្រទេសរបស់ពួកគេដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតី ក្នុងសប្តាហ៍នេះ ។

លោក Ruks បានព្រមានថា មួយចំនួនក្នុងចំណោមអ្នកដែលត្រូវបានពិនិត្យអាចត្រូវបានជ្រើសរើសសម្រាប់ការនិរទេសខ្លួនផងប្រសិនបើប៉ូលីសស្វែងរកឃើញ កំហុសឆ្គងណាមួយក្នុងនាមជាពលរដ្ឋដែលរស់នៅក្នុងប្រទេសឡាតវី។

គួរឲ្យដឹងដែរថាជិតមួយភាគបួននៃចំនួនប្រជាជនរបស់ប្រទេសឡាតវីគឺជាជនជាតិរុស្សី ហើយរដ្ឋបាល់ទិកនេះគឺជាផ្ទះរបស់ពលរដ្ឋរុស្ស៊ីសរុបប្រហែលជា២៥០០០នាក់ ហើយពួកគេមានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីនាពេលខាងមុខ ដែលដំណើរការពីថ្ងៃសុក្ររហូតដល់ថ្ងៃអាទិត្យ។

មេប៉ូលីសរូបនេះក៏បានព្រមានផងដែរថា មន្រ្តីនឹងត្រៀមខ្លួនជាស្រេចដើម្បី បង្ក្រាបរាល់ការប៉ុនប៉ងដើម្បី
លើកតម្កើងការឈ្លានពានរបស់រុស្ស៊ីខណៈពេលដែលលោក Ruks មិនបានពន្យល់ពីអ្វីដែលគាត់បានចាត់ទុកការលើកតម្កើងនោះ ហើយលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឡាតវី Inese Libina-Egnere បាននិយាយកាលពីខែមុនថា អ្នកណាម្នាក់ដែលចូលស្ថានទូតដើម្បីបោះឆ្នោតគឺ ជាការគាំទ្រសង្គ្រាម
នៅអ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី

To Top