ព័ត៌មានអន្តរជាតិ

EU គ្រោងនឹងបន្ថែមទណ្ឌកម្មថ្មី លើប្រទេសអ៊ីរ៉ង់

Xinhua

ប្រ៊ុចសែល៖ សហភាពអឺរ៉ុប ហៅកាត់ថា (EU) នឹងចាប់ផ្តើមធ្វើការងារ ដោយធ្វើលើការពង្រីក បន្ថែមទណ្ឌកម្មរបស់ខ្លួន ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ខណៈដែលប្រទេសជាសមាជិកមួយចំនួន បានធ្វើសំណើបែបនេះឡើង ។

លោក Josep Borrell តំណាងជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប បានថ្លែងនៅក្នុងកិច្ចប្រជុំសារព័ត៌មានក្រោយពីបានធ្វើសន្និសីទវីដេអូបន្ទាន់ របស់រដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុបថា “ខ្ញុំនឹងផ្ញើទៅសេវាកម្មសកម្មភាព ខាងក្រៅនូវសំណើ ដើម្បីចាប់ផ្តើមការងារចាំបាច់ទាក់ទង នឹងការដាក់ទណ្ឌកម្ម” ។

លោក Borrell ក៏បានអំពាវនាវ ឱ្យកាត់បន្ថយការកើនឡើងនៅក្នុងតំបន់ ដោយជំរុញឱ្យតួអង្គទាំងអស់ បង្ហាញនូវភាពអត់ធ្មត់ ។

គួររំលឹកថា អ៊ីរ៉ង់បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងមីស៊ីលប្រហែល៣៥០គ្រឿងកាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីឆ្លើយតបទៅនឹងការសម្លាប់របស់អ៊ីស្រាអ៊ែល ទៅលើជនជាតិអ៊ីរ៉ង់ ចំនួន៧នាក់ រួមទាំងមេបញ្ជាការជើងចាស់ ០២នាក់នៅក្នុងការ វាយប្រហារលើផ្នែកកុងស៊ុល នៃស្ថានទូតអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី១ ខែមេសា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top