ព័ត៌មានអន្តរជាតិ

លោក Erdogan ៖ អឺរ៉ុបមានបំណង ចង់ដកបេក្ខភាព ប្រធានរបស់ហុងគ្រី ចេញពីតំណែង

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុប កំពុងស្វែងរកមធ្យោបាយ ដើម្បីដកប្រទេសហុងគ្រី ចេញពីតំណែងជាប្រធានប្លុកជុំវិញ បេសកកម្មសន្តិភាព អ៊ុយក្រែន របស់នាយករដ្ឋមន្រ្តី Viktor Orban នេះបើយោងតាមប្រធានាធិបតីតួគី Recep Tayyip Erdogan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យ។

រដ្ឋាភិបាលទីក្រុង Budapest បច្ចុប្បន្នកាន់តំណែង ជាប្រធានប្តូរវេនរយៈពេល៦ខែនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ដែលជាស្ថាប័នកំណត់ទិសដៅនយោបាយ និងអាទិភាពរួមរបស់ប្លុកនេះ។

លោក Orban បានចាប់ផ្តើមនូវអ្វី ដែលលោកហៅថាបេសកកម្មសន្តិភាព របស់អ៊ុយក្រែននៅដើមខែនេះ ដោយមានបំណងស្វែងរកដំណោះស្រាយចំពោះជម្លោះនេះ ដោយធ្វើការពិភាក្សាជាមួយ តួអង្គសំខាន់ចំនួន៥ របស់ខ្លួនដែលមានដូចជា អ៊ុយក្រែន រុស្ស៊ី ចិន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

ជាផ្នែកមួយនៃបេសកកម្មនេះ លោកបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោកVladimir Putin នៅទីក្រុងមូស្គូ ដែលបង្កឱ្យមានកំហឹងក្នុងចំណោមមេដឹកនាំសហភាពអឺរ៉ុប។

លោក Erdogan បានរំលឹកពីជំនួបផ្ទាល់ របស់លោកជាមួយលោក Orban នៅខាងក្រៅកិច្ចប្រជុំ កំពូលរបស់អង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីដើមខែនេះ។

លោក Erdogan បាន​និយាយ​ថា នាយក​រដ្ឋមន្ត្រី​ហុងគ្រី​បាន​ចែករំលែក​ផែនការ​របស់​លោក​ក្នុង​ការ​ទៅ​ជួប​ប្រធានាធិបតី​អាមេរិក Donald Trump ផង​ដែរ​៕

ប្រែសម្រួល៖ស៊ុនលី

To Top