ព័ត៌មានជាតិ

ថ្ងៃទី១! ភ្ញៀវទេសចរជាតិ អន្តរជាតិ ជាង៨មឺុន នាក់ ចូលរួមទស្សនា ពិធីបុណ្យអុំទូកខេត្តតាកែវ

តាកែវ៖ ថ្ងៃទី១ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅក្នុងទីរួមខេត្តតាកែវ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ជាង៨មឺុន នាក់ ចូលរួមទស្សនា។

កម្មពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង លោក វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ​ រួមទាំង លោក កង អាណាន់ អភិបាលក្រុងដូនកែវ នៅទីតាំងមាត់បឹងទីរួមខេត្តតាកែវ ភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

បើតាមរបាយការណ៍ របស់រដ្ឋបាលក្រុងដូនកែវ បានបញ្ជាក់ថា «ក្នុងពិធីនេះដែរមានការរៀបចំការតាំងពិព័រណ៍ផលិតផលនានា ការប្រគុំតន្ត្រី និងបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមសរុប ៨៦ ១២១នាក់ ក្នុងនោះទេសចរបរទេស សរុបចំនួន៦៣នាក់»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top