ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កំពុងរៀប ចំធ្វើសន្និ សីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារ បន្ដរបស់ ក្រសួងរ៉ែ និងថាមពល» នៅជាន់ផ្ទាល់ដីសាលាប្រជុំB នៃទីស្ដីការ គណៈរដ្ឋមន្ដ្រី។
សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ដរបស់ ក្រសួងរ៉ែ និងថាមពល ក្នុងទិសដៅស្នូល ជំរុញគោល នយោបាយអភិបាលកិច្ចល្អឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
សូមរំលឹកថា វាគ្មិនដែលអញ្ជើញចូលរួម តំណាងរបស់ ក្រសួងរ៉ែ និងថាមពល ហើយអ្នក សម្របសម្រួលលោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល ៕
ដោយ ៖ អេង ប៊ូឆេង