ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានផ្អាកពិធី ជួបជុំដើម្បីរំលឹកវិញ្ញាក្ខន្ដ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩។
យោងតាមសេចក្ដី ជម្រាបជូនរបស់ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ ថា «ដោយបញ្ហា កូវីដ-១៩ កំពុងរីករាលដាល ពេញពិភពលោក ដូច្នេះការរៀបចំពិធី ជួបជុំដើម្បីរំលឹកវិញ្ញាណក្ខន្ដ ដែលគណបក្ស តាមបណ្ដាថ្នាក់ត្រៀមរៀបចំធ្វើ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ខាងមុខ ត្រូវផ្អាកធ្វើ ក្នុងឆ្នាំនេះ»៕