សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ Jeong Kyeong-doo បានថាប្រទេសកូរ៉េខាងជើង បានបង្ហាញពីការកើនឡើងនូវភាពមិនប្រក្រតីនៅក្នុងការត្រួតពិនិត្យ ការត្រៀមកាំភ្លើងធំរបស់ខ្លួន និងអនុវត្តប្រតិបត្តិការហោះហើរ របស់កងទ័ពអាកាស ដោយបង្កើនភាពតានតឹងនៅក្នុងតំបន់។
ប្រមុខការពារជាតិកូរ៉េខាងត្បូង បានធ្វើការកត់សម្គាល់នៅក្នុងសារអបអរសាទរសម្រាប់ ពិធីប្រគល់ភារកិច្ចដល់មន្រ្តីពេទ្យ និងពេទ្យសត្វដោយកត់សម្គាល់ថា កូរ៉េខាងជើង បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍអាវុធរបស់ខ្លួន ខណៈដែលនៅតែមិនឆ្លើយតបនឹងការផ្តល់ជូនសម្រាប់កិច្ចពិភាក្សា។
លោកបានបន្ដថា“ កូរ៉េខាងជើង កំពុងបង្កើនភាពតានតឹងផ្នែកយោធាតាមរយៈការកើនឡើងមិនធម្មតានៃសកម្មភាពត្រួតពិនិត្យសម្រាប់ឥរិយាបថត្រៀមប្រយុទ្ធរបស់ខ្លួន ដែលភាគច្រើនជាកាំភ្លើងធំ និងនៅក្នុងប្រតិបត្តិការហោះហើរ របស់យន្តហោះកងទ័ពអាកាស”៕
ដោយ ឈូក បូរ៉ា