ព័ត៌មានជាតិ

បុរសម្នាក់ត្រូវរថភ្លើងកិនស្លាប់ នៅខេត្តព្រះសីហនុ

ស្រុកព្រៃនប់៖ បុរសម្នាក់ត្រូវរថភ្លើងកិនស្លាប់នៅនឹងកន្លែង ពេលបុរសរូបនេះដេកនៅលើផ្លូវរថភ្លើង រសៀល ថ្ងៃទី៤ តុលា ២០២៥ ក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចឲ្យដឹងថា រថភ្លើង ១ខ្សែរ ប្រភេទដឹកអ្នកដំណើរ ទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ បានកិនបុរសរូបនេះ ឈ្មោះ ហែម រិនអាយុ៣២ឆ្នាំ មានទីលំនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អ្នកមានសតិមិនប្រក្រតី) ដែលកំពុងដេកលើផ្លូវដែក បណ្ដាលស្លា.ប់នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្ន សាកស.ពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថភ្លើងបើកបរបន្ដដំណើរទៅមុខ៕

To Top