ព័ត៌មានអន្តរជាតិ

រុស្ស៊ី​  បេីកការវាយប្រហារ​លេីរោងចក្រ​ថាមពល​របស់​អ៊ុយក្រែន​

គៀវ៖​ កាលពីថ្ងៃទី០៣ ខែតុលា ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយយប់ប្រឆាំងនឹងអគារឧស្សាហកម្មយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន។

ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយឆ្មក់នេះពាក់ព័ន្ធនឹងអាវុធច្បាស់លាស់រយៈចម្ងាយឆ្ងាយ​ ដែលបាញ់ចេញពីដី អាកាស និងសមុទ្រ ក៏ដូចជាយន្តហោះដ្រូនប្រយុទ្ធ។

យោងតាមកងទ័ពអាកាសអ៊ុយក្រែន រុស្ស៊ីបានបាញ់បង្ហោះយន្តហោះដ្រូនប្រយុទ្ធ និងដ្រូនបោកបញ្ឆោតចំនួន ៣៨១ គ្រឿង និងកាំជ្រួចចំនួន ៣៥គ្រាប់ក្នុងអំឡុងពេលវាយប្រហារ ដោយផ្តោតជាសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនៅក្នុងតំបន់ Kharkov និង Poltava ។

ប្រតិបត្តិករឧស្ម័នរដ្ឋរបស់អ៊ុយក្រែន Naftogaz បានរាយការណ៍ថា កន្លែងផលិតឧស្ម័នរបស់ខ្លួននៅក្នុងតំបន់ទាំងពីរ គឺជាគោលដៅក្នុងការវាយប្រហារ។

ក្រុមហ៊ុនថាមពលឯកជនដ៏ធំបំផុតរបស់អ៊ុយក្រែន DTEK បានរាយការណ៍ថា​ កន្លែងផលិតឧស្ម័នជាច្រើននៅតំបន់ Poltava ភាគកណ្តាលត្រូវបានបង្ខំឱ្យបញ្ឈប់ប្រតិបត្តិការបន្ទាប់ពីមានការវាយប្រហារ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top