ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក​ ទាមទារ​ឲ្យ​អ៊ីស្រាអែល​ ដោះលែង​សកម្មជន​របស់ខ្លួនជាបន្ទាន់

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី​ Claudia Sheinbaum បានទាមទារ “ការធ្វើមាតុភូមិនិវត្តន៍ជាបន្ទាន់” នៃអាជ្ញាធរអ៊ីស្រាអែលម៉ិកស៊ិកចំនួន​ ៦នាក់ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីស្ទាក់ចាប់កងនាវាចរ​ ដែលប៉ុនប៉ងផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សា។

លោកស្រី​ Sheinbaum បានបញ្ជាក់ចំនួននេះក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រីដោយថា​ ពួកគេកំពុងត្រូវបានឃុំខ្លួននៅកំពង់ផែ Ashdod ។​ សកម្មជនដែលត្រូវបានឃុំខ្លួននៅលើនាវា Global Sumud Flotilla មិនទាន់ទទួលបានការគាំទ្រផ្នែកកុងស៊ុលនៅឡើយទេ។

លោកស្រី​ Sheinbaum បានលេីកឡេីងថា អាជ្ញាធរអ៊ីស្រាអែលបានឧ្យដឹងថា “ពួកគេនឹងនាំពួកគេទៅកាន់មណ្ឌលឃុំឃាំង” ហេីយស្ថានកុងស៊ុលម៉ិកស៊ិកនៅទីនោះ “នឹងគាំទ្រអ្វីដែលចាំបាច់” ។

លោកស្រី​ Sheinbaum បានទាមទារឱ្យជំនួយមនុស្សធម៌ទៅដល់ប៉ាឡេស្ទីន ហើយ “ការឈ្លានពាននេះប្រឆាំងនឹងហ្គាហ្សាត្រូវបានបញ្ឈប់” ។

ក្រសួងបានបន្ថែមថា “ក្រសួងការបរទេសម៉ិកស៊ិក​ នឹងបន្តតាមដានភ្លាមៗចំពោះព្រឹត្តិការណ៍អកុសលនេះ ដោយធានានូវសិទ្ធិរបស់ជនរួមជាតិដែលត្រូវបានឃុំខ្លួន និងស្វែងរកតាមរយៈគ្រប់មធ្យោបាយផ្លូវច្បាប់ និងការទូត ដែលអាចធ្វើទៅបាន ឱ្យពួកគេត្រឡប់ទៅប្រទេសរបស់យើងវិញ”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top