ព័ត៌មានជាតិ

សមត្ថកិច្ចបំបែកសំបុកក្រុមលួចកាត់ខ្សែភ្លេីង​នៅ​០៣ក្រុង​ ស្រុកក្នុង​ខេត្តបាត់ដំបង​បានហេីយ​ក្រោយស្វែងរកជិតមួយសប្តាហ៍

បាត់ដំបង​៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ មានកិត្តិយសសូមជម្រាបជូនសាធារណជន​បានជ្រាបថា​ នៅថ្ងៃទី០៥ ខែ​តុលា ឆ្នាំ២០២៥​ នេះសមត្ថកិច្ចនគរបាលខេត្តបាត់​ដំបង បានស្វែងរកនិងបំ​ផ្លាញ​សំ​បុកក្រុមលួចកាត់ខ្សែភ្លេីង ដែលត្រូវបានផ្សព្វផ្សាយយ៉ាងចំហរក្នុងបណ្តាញសង្គមនាប៉ុន្មានថ្ងៃកន្លងមកនេះ។

កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមយោបល់បញ្ជាដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​ ស្របតាមអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ សមត្ថកិច្ចនគរបាលស្រុកឯកភ្នំនិងនគរបាលក្រុងបាត់​ដំបង​ សហការក្របួចពួកនេះដល់លំ​នៅដ្ឋានមានគ្នាចំនួន០៣នាក់ក្នុងនោះមានបុរសចំ​នួន០២នាក់​ និងស្រ្តីចំនួន​០១​ នាក់រួមទាំងដក​ហូតបានសម្ភារៈភស្តុ​តាងនៃអំពេីល្មេីសរួមមានខ្សែភ្លេីង​ បក​សំ​បករួច​ កាំបិត​និងម៉ូតូជាមធ្យោបាយជិះធ្វេីសកម្មភាពយ៉ាងសកម្មនាពេលកន្លងមកផងដែរ។

តាមប្រភពពសមត្ថកិច្ចថា​ ពេលឃាត់ខ្លួន​ពួកគេ​ គឺមិនភ្លេចទេនូវឧបករណ៍​ប្រព្រឹត្តគ្រឿងញៀនមួយឈុតផង​ដែរ ដែលគេតែងប្រេីប្រាស់ជាប្រចាំនាពេលកន្លងមក​ ហេី​យតាម​ការឆ្លេីយ​ សារភាពក្រុម​នេះបានធ្វេីសក​ម្មភាពលួចកាត់ខ្សែភ្លេីងនៅពេលយប់លេីក្រុងបាត់​ដំបង​ ស្រុកថ្មគោលនិងស្រុកឯកភ្នំ​ នាពេលកន្លងមក​ បេីទោះបីពេលចុងក្រោយរូបភាពនិងសកម្មភាពពួកគេត្រូវបានបង្ហោះផ្សព្វផ្សាយ​លេីបណ្តាញសង្គមយ៉ាងណា​ក៏​ដោយ​ក៏គេនៅបន្តសកម្មភាព​លួចយ៉ាងសកម្មរហូតដល់ថ្ងៃឃាត់ខ្លួនបាន។

សមត្ថកិច្ចក៏បានដឹងហេីយអ្នកដែល​ទទួលទិញខ្សែទង់ដែង​ពីក្រុមនេះ​ ហេីយសមត្ថកិច្ចកំពុងបន្តនីតិវិធីលេីអ្នកទទួលទិញ​ ហេីយពេលនេះសមត្ថកិច្ចបន្តការសាកសួរនិងរៀបចំបញ្ជូនតាម​នីតិវិធី​ ច្បាប់។

ដូចបានជម្រាបជូនខាងលេី​សូមសាធារណជន​មេត្តាជ្រាបជាព័ត៌មាន​ ៕

អត្ថបទ៖​ ច័ន្ទ​ វិស្សាសៈ​
ប្រភព​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​
រូបភាព៖ នគរបាលស្រុកឯកភ្នំ

To Top