លោក វី សំណាង អភិបាលខេត្តតាកែវ បាននាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាគ្រោះទឹកជំនន់ ចំនួន ១០០គ្រួសារ នៅឃុំកំណប់ ស្រុកគីរីវង់

ខេត្តតាកែវ ៖ លោក វី សំណាង អភិបាល នៃគណអភិបាលខេត្តតាកែវ ជាប្រធានគណះកម្មាធិការសាខា កាកបាទក្រហមខេត្តតាកែវ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ចើញចុះត្រួតពិនិត្យស្ថានភាពគ្រោះទឹកជំនន់ និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកបងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាគ្រោះទឹកជំនន់ ចំនួន ១០០គ្រួសារ ស្ថិតនៅ ឃុំកំណប់ ស្រុកគីរីបង់ ខេត្តតាកែវ ។

បន្ទាប់ពីចប់កម្មវិធីនៅឃុំកំណប់ ស្រុកគីរីវង់ លោក វី សំណាង អភិបាលខេត្តតាកែវ បានបន្ត ដឹកនាំ សមាជិក សមាជិការ ក្រុមការងារអនុសាខាកាកបាទក្រហមស្រុកទ្រាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មកប្រគល់ជូន ក្រុមគ្រួសារ វីរ:កងទ័ព នៅភូមិក្រាំងឈើនៀង ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ ។











ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល
ប្រភព រូបភាព : រដ្ឋបាលខេត្តតាកែវ
