ព័ត៌មានអន្តរជាតិ

កិច្ចចរចាដោយប្រយោលរវាងក្រុមហាម៉ាស់​ និងអ៊ីស្រាអែល​ ស្តីពីផែនការបទឈប់បាញ់ហ្គាហ្សា ចាប់ផ្តើមនៅក្នុងប្រទេសអេហ្ស៊ីប

គែរ៖​ កិច្ចចរចាដោយប្រយោលរវាងគណៈប្រតិភូអ៊ីស្រាអែល និងក្រុមហាម៉ាស់​ បានចាប់ផ្តើមនៅថ្ងៃចន្ទក្នុងប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាអំពីក្របខ័ណ្ឌ​ សម្រាប់ការផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន នេះបើយោងតាមទូរទស្សន៍ Al Qahera News TV របស់អេហ្ស៊ីប។ 

កិច្ចពិភាក្សាដែលរៀបចំឡើងដោយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតានៅទីក្រុងសមុទ្រក្រហម Sharm El Sheikh គឺផ្តោតលើ “ការរៀបចំដែនដី” សម្រាប់ការផ្លាស់ប្តូរសក្តានុពល នេះបើយោងតាមបណ្តាញព័ត៌មាន។

ដោយមានអាទិភាពក្នុងការផ្តោតលើ និងពង្រីក “ចំណុចមូលដ្ឋានរួម” រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ អ្នកសម្រុះសម្រួលកំពុងធ្វើការយ៉ាងសកម្មជាមួយភាគីទាំងពីរដើម្បី “បង្កើតយន្តការសម្រាប់ការដោះលែងអ្នកជាប់ឃុំទាំងអស់ជាថ្នូរនឹងអ្នកទោស”។

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រសួងការបរទេសអេហ្ស៊ីប​ បានឧ្យដឹងថា កិច្ចចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅថ្ងៃចន្ទនឹងពិភាក្សាអំពី “លក្ខខណ្ឌ និងព័ត៌មានលម្អិត” សម្រាប់ការផ្លាស់ប្តូរ “អ្នកជាប់ឃុំអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីនទាំងអស់” នៅក្រោមផែនការបទឈប់បាញ់តំបន់ហ្គាហ្សាចំនួន ២០​ ដែលត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិក៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top