ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកម្លាំងចូលរួមកិច្ចប្រជុំបូកសរុបការងារផែនប្រឡងប្រណាំងទី២ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៦ តាមវីដេអូ Conference

កំពង់ស្ពឺ៖ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ម្សិលមិញ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំង ចូលរួមស្តាប់កិច្ចប្រជុំបូកសរុបការងារផែនប្រឡងប្រណាំងទី២ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងារប្រឡងប្រណាំងកងរាជអាវុធហត្ថ និងជាប្រធានផែនប្រឡងប្រណាំងទី២ កងរាជអាវុធហត្ថ តាមរយៈវីដេអូ Conference ស្ថិតនៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

To Top