ព័ត៌មានជាតិ

លោក​ ធីម​ សុធារ៉ា​ រួមនឹងសហការី បាននាំយកអំណោយរបស់ លោក ឆាយ ឫទ្ធិសែន ទៅចែកជូនបងប្អូនកសិករភូមិគំរូ

ពោធិ៍សាត់÷នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ២០២៥​ លោក​ ធីម​ សុធារ៉ា​ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ រួមនឹងសហការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ទៅចែកជូនបងប្អូនកសិករភូមិគំរូចំនួន ១០ គ្រួសារ នៅភូមិស្រែល្វា ឃុំត្រពាំងជង(៥គ្រួសារ)​ និងភូមិកំពង់ក្តី ឃុំរំលេច​ (៥គ្រួសារ)ស្ថិតនៅក្នុង ស្រុកបាកាន ខេត្តពោធិ៍សាត់​ ដែលក្នុងនោះមាន៖ កៅស៊ូក្រាលរងដំណាំ, សំណាញ់ទ្រើង, ទុយោទឹក, ក្បាលដំណទឹក,ទុយោខៀវ pvc34, តំណភ្ជាប់ទុយោ។

ជាមួយគ្នានេះដែរគណៈកម្មការអភិវឌ្ឍន៍ភូមិទាំងពីរភូមិ សូមគោរពថ្លែងអំណរគុណជូនចំពោះលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តល់សម្ភារៈកសិកម្មដល់ពួកគាត់នាពេលនេះ សម្រាប់ប្រើប្រាស់ក្នុងការដាំដុះដំណាំកសិកម្មដេីម្បីបង្កេីនប្រាក់ចំណូលប្រចាំថ្ងៃនៅក្នុងក្រុមគ្រួសារ​ ៕

ប្រភព&រូបភាព÷មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល
)

To Top