ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ចេញបញ្ជីឈ្មោះស្ពានធំៗ ចំនួន៨ នៅក្នុងប្រទេស នៃឈូងសមុទ្រពែក្ស ដែលនឹងក្លាយជាគោលដៅវាយប្រហារ ជាការសងសឹក

បរទេស៖ អ៊ីរ៉ង់បានបញ្ចេញបញ្ជីស្ពានធំៗ ចំនួនប្រាំបីនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដោយបង្ហើបពីការសងសឹក “សងសឹកវិញក” បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើហេដ្ឋារចនាសម្ព័ន្ធសំខាន់នៅក្នុងទីក្រុង Karaj ភាគខាងជើង ប្រទេសអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ ដោយបានចេញផ្សាយ “បញ្ជីវាយប្រហារ” បាននិយាយថា ស្ពានលេចធ្លោជាច្រើននៅក្នុងបណ្តាប្រទេសឈូងសមុទ្រពែកក្ស និងនៅក្នុងប្រទេសហ្ស៊កដានី អាចជាគោលដៅ ដែលអាចកើតមានរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម បន្ទាប់ពីការវាយប្រហារពីរលើកបានវាយប្រហារស្ពាន B1 ខ្ពស់បំផុតរបស់អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ។

បញ្ជីគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ រួមមាន ស្ពានសមុទ្រ Sheikh Jaber Al-Ahmad Al-Sabah ក្នុងប្រទេសគុយវ៉ែត; ស្ពាន Sheikh Zayed, ស្ពាន Al Maqta និងស្ពាន Sheikh Khalifa ក្នុងប្រទេសអារ៉ាប់រួម (UAE); ផ្លូវ King Fahd Causeway ដែលភ្ជាប់អារ៉ាប៊ីសាអូឌីតទៅប្រទេសបារ៉ែន; ក៏ដូចជាស្ពាន King Hussein, ស្ពាន Damia និងស្ពាន Abdoun ក្នុងប្រទេសហ្ស៊កដានី, នេះបើយោងតាមរបាយការណ៍របស់ Anadolu៕
ប្រែសម្រួលៈ ណៃ តុលា

To Top