ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងរៀបចំសំណុំរឿង ស្នើសុំដីកាចាប់ខ្លួនបុគ្គលដែលនៅសេសសល់ យកមកផ្ដន្ទាទោសតាមច្បាប់ ក្នុងករណីវាយកម្ទេចឡាន AVATAR

ភ្នំពេញ៖ បន្ទាប់ពីទទួលបានការចូលសារភាពពីជនសង្ស័យម្នាក់ទៀតដែលរត់ទៅលាក់ខ្លួននៅខេត្តព្រះសីហនុ នគរបាលជំនាញនៃអធិការដ្ឋានខណ្ឌដូនពេញ មិនបានបង្អង់ដៃឡើយ ដោយកំពុងពន្លឿននីតិវិធីលើជនសង្ស័យដែលនៅសេសសល់។

យោងតាម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានអោយដឹងថា សមត្ថកិច្ចនឹងដាក់ពាក្យស្នើសុំ “ដីកាបង្គាប់ឱ្យចាប់ខ្លួន បុគ្គលដែលស្រែកបង្កបញ្ហាមុនគេ និងបក្សពួកផ្សេងទៀតដែលមិនទាន់ចូលខ្លួន ជាផ្លូវការពីសំណាក់ ព្រះរាជអាជ្ញា និង ប្រធានតុលាការ ដើម្បីមានសិទ្ធិពេញលេញក្នុងការតាមប្រមាញ់ជនដែលកំពុងគេចខ្លួន។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា ជនល្មើស “មិនអាចរត់គេចខ្លួនបានមួយជីវិតឡើយ”។ ការចេញដីកាចាប់ខ្លួន នឹងធ្វើឱ្យជនសង្ស័យកាន់តែពិបាកក្នុងការរស់នៅ និងលាក់ខ្លួន។

ដោយ៖ សយ រិទ្ធី

To Top