ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះវិញ បន្ទាប់ពីលោកត្រាំ ប្រកាសបន្តបទឈប់បាញ់ដោយគ្មានកំណត់ជាមួយអ៊ីរ៉ង់

បរទេស: តម្លៃប្រេងបានធ្លាក់ចុះវិញនៅថ្ងៃពុធ ខណៈដែលវិនិយោគិនបានវាយតម្លៃទស្សនវិស័យសម្រាប់ការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសពីការបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ 32 សេន ឬ 0.3% មកនៅត្រឹម 98.16 ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីឡើង 99.38 ដុល្លារក្នុងមួយបារ៉ែលមុននេះនៅក្នុងវគ្គជួញដូរ។ ប្រេងឆៅ West Texas Intermediate បានធ្លាក់ចុះ 53 សេន ឬ 0.6% មកនៅត្រឹម 89.14 ដុល្លារ បន្ទាប់ពីឡើងដល់ 90.71 ដុល្លារនៅពេលបើកទីផ្សារ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានកំណត់ ជាច្រើនម៉ោងមុនពេលផុតកំណត់នៃបទឈប់បាញ់មកដល់ ដើម្បីអនុញ្ញាតឱ្យការចរចាបន្តបញ្ចប់សង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ។

ប្រែសម្រួល: ណៃ តុលា

To Top