លោកស្រី ឡាវ ជៀជិន ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន វ័ន ម៉រ គ្រុបចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីសន្តិសុខ ព័ត៌មាន សម្រាប់ប្រជាពលរដ្ឋ !
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកស្រី ឡាវ ជៀជិន ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន វ័ន ម៉រ គ្រុប (One More Group) និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងឧបត្ថម្ភគាំទ្រ នូវអាវចំនួន ១ ២០០អាវ និងទឹកបរិសុទ្ធវីតាល់ ជូនដល់ក្រសួងព័ត៌មាន ដើម្បីគាំទ្រ លើសកម្មភាព នៃដំណើរការយុទ្ធនាការប្រឆាំង នឹងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេស ៕












