Feature

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះ និងដប បានរត់គេចខ្លួន ឆ្លងដែនចូលវៀតណាមហើយ

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជន ណារិន្ទ ស្នងការ នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះ និងដប កាលពីយប់មិញ បានរត់គេចខ្លួនឆ្លងដែន តាមច្រក់បាវិតចូលប្រទេសវៀតណាមហើយ។

តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុកនារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ជន ណារិន្ទ បានបញ្ជាក់ថា «ជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះ និងដប វេលាយប់មិញ បានរត់គេចខ្លួនឆ្លងដែន តាមច្រក់បាវិត ចូលប្រទេសវៀតណាមហើយ ។ សមត្ថកិច្ចយើងខ្ញុំ មិនដកដៃ ក្នុងការតាមចាប់ខ្លួនជនខាងនោះទេ (បើបក្សពួក និងក្រុមគ្រួសារជននេះ ហៅឱ្យមកចូលខ្លួនកន្លែងសមត្ថកិច្ចមក )មិនអាចរត់គេចខ្លួន បានមួយជីវិតទេ» ។

សូមរំលឹកថា ករណីនេះបានកើតឡើង កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅក្នុងហាងឈ្មោះ SAVAGE ស្ថិតក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

To Top