បុគ្គលប្រើហិង្សាឈ្មោះ ឆេង ភារុណ ត្រូវបានសមត្ថកិច្ចបញ្ជូន មកដល់ស្នងការ នគរបាលរាជធានីភ្នំពេញហើយ
ភ្នំពេញ ៖ បុគ្គលប្រើហិង្សា នៅកន្លែងផឹកស៊ីមួយកន្លែង ឈ្មោះ ឆេង ភារុណ ត្រូវបានសមត្ថកិច្ចបញ្ជូន មកដល់ស្នងការនគរបាល រាជធានីភ្នំពេញហើយ ដើម្បីយកមកបន្តនីតិវិធី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលភ្នំពេញ នៅថ្ងៃទី២៤ សីហា ថា «នៅម៉ោង១០:៣៥នាទីព្រឹកនេះ លោកឧត្តមសេនិយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានបព្រ!ទ ប្រគល់ជនសង្ស័យ ឆេង ភារុណ មកលោកស្នងការរង ប៊ុន សត្យា ដើម្បីយកមកបន្តនីតិវិធី»។
បុគ្គលឈ្មោះ ឆេង ភារុណ បានរត់គេចខ្លួនទៅប្រទេសវៀតណាម បន្ទាប់ពីបានបង្កហិង្សានៅហាងមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

សូមរំលឹកថា ឆេង ភារុណ បានវាយក្បាលជនរងគ្រោះនឹងដបស្រា កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ក្នុងហាងឈ្មោះ SAVAGE ស្ថិតក្នុងខណ្ឌបឹងកេងកង៕
