ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ីពង្រឹងវត្តមានសន្តិសុខ និងពង្រាយរថយន្តពាសដែក ដើម្បីត្រៀមទប់ទល់នឹងការតវ៉ារបស់និស្សិត

បរទេស៖ កងកម្លាំងសន្តិសុខឥណ្ឌូនេស៊ីរាប់រយនាក់ ត្រូវបានដាក់ពង្រាយនៅថ្ងៃពុធនេះ ដើម្បីត្រៀមទប់ទល់នឹងការតវ៉ារបស់ក្រុមនិស្សិត ដែលប្រឆាំងនឹងគោលនយោបាយមួយចំនួនរបស់ប្រធានាធិបតី Prabowo Subianto រួមទាំងការដោះស្រាយបញ្ហាភ្លើងឆេះព្រៃដោយរដ្ឋាភិបាលរបស់លោកផងដែរ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា ក្រុមនិស្សិតមកពីសាកលវិទ្យាល័យឥណ្ឌូនេស៊ី (University of Indonesia) បានឱ្យដឹងថា ពួកគេគ្រោងនឹងធ្វើការតវ៉ានៅតាមទីតាំងមួយចំនួនក្នុងរដ្ឋធានីហ្សាការតា។ ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលប្រកាសថា ហេតុការណ៍ភ្លើងឆេះព្រៃដែលកំពុងកើតឡើងនៅកោះស៊ូម៉ាត្រា (Sumatra) និងកោះបូណេអូ (Borneo) គឺជាគ្រោះមហន្តរាយថ្នាក់ជាតិ។ លើសពីនេះ ពួកគេក៏ទាមទារឱ្យបញ្ឈប់ការចំណាយលើកម្មវិធីដែលមានលក្ខណៈប្រជាភិថុតិ (populist programmes) ដូចជាគម្រោងផ្តល់អាហារដោយឥតគិតថ្លៃរបស់លោក Prabowo ជាដើម។ ក្រុមនិស្សិតបានបញ្ជាក់ថា ការតវ៉ានៅថ្ងៃពុធនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងហាសថេក…

បរទេស៖ កងកម្លាំងសន្តិសុខឥណ្ឌូនេស៊ីរាប់រយនាក់ ត្រូវបានដាក់ពង្រាយនៅថ្ងៃពុធនេះ ដើម្បីត្រៀមទប់ទល់នឹងការតវ៉ារបស់ក្រុមនិស្សិត ដែលប្រឆាំងនឹងគោលនយោបាយមួយចំនួនរបស់ប្រធានាធិបតី Prabowo Subianto រួមទាំងការដោះស្រាយបញ្ហាភ្លើងឆេះព្រៃដោយរដ្ឋាភិបាលរបស់លោកផងដែរ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា ក្រុមនិស្សិតមកពីសាកលវិទ្យាល័យឥណ្ឌូនេស៊ី (University of Indonesia) បានឱ្យដឹងថា ពួកគេគ្រោងនឹងធ្វើការតវ៉ានៅតាមទីតាំងមួយចំនួនក្នុងរដ្ឋធានីហ្សាការតា។

ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលប្រកាសថា ហេតុការណ៍ភ្លើងឆេះព្រៃដែលកំពុងកើតឡើងនៅកោះស៊ូម៉ាត្រា (Sumatra) និងកោះបូណេអូ (Borneo) គឺជាគ្រោះមហន្តរាយថ្នាក់ជាតិ។ លើសពីនេះ ពួកគេក៏ទាមទារឱ្យបញ្ឈប់ការចំណាយលើកម្មវិធីដែលមានលក្ខណៈប្រជាភិថុតិ (populist programmes) ដូចជាគម្រោងផ្តល់អាហារដោយឥតគិតថ្លៃរបស់លោក Prabowo ជាដើម។

ក្រុមនិស្សិតបានបញ្ជាក់ថា ការតវ៉ានៅថ្ងៃពុធនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងហាសថេក (hashtag) IndonesiaAware។ គេនៅមិនទាន់ច្បាស់ទេថា តើនឹងមាននិស្សិតចំនួនប៉ុន្មាននាក់ដែលនឹងចេញមកធ្វើការតវ៉ានៅតាមដងផ្លូវនោះទេ។

នៅព្រឹកថ្ងៃពុធ គេអាចសង្កេតឃើញវត្តមានកងកម្លាំងប៉ូលិស និងយោធាយ៉ាងច្រើន រួមទាំងរថយន្តពាសដែកផងដែរ នៅតាមតំបន់ដែលមានសកម្មភាពមមាញឹកក្នុងទីក្រុងហ្សាការតា។

សូមជម្រាបថា ការតវ៉ាក៏បានកើតឡើងផងដែរនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយផ្សែងពុលពីភ្លើងឆេះព្រៃ នៅលើកោះបូណេអូ និងកោះស៊ូម៉ាត្រា រួមទាំងការតវ៉ាមួយនៅខេត្តកាលីម៉ាន់តាន់កណ្តាល (Central Kalimantan) កាលពីសប្តាហ៍មុន។

យោងតាមការស្ទង់មតិរបស់ស្ថាប័ន Saiful Mujani Research and Consulting (SMRC) បានឱ្យដឹងថា ប្រជាប្រិយភាព ឬកម្រិតនៃការគាំទ្រចំពោះលោក Prabowo បានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីចុងឆ្នាំមុនមក។

គួររំលឹកថា ការតវ៉ាទ្រង់ទ្រាយធំចុងក្រោយនៅឥណ្ឌូនេស៊ីបានកើតឡើងកាលពីខែសីហា ដែលក្នុងនោះមានមនុស្សរាប់រយនាក់ត្រូវបានឃាត់ខ្លួន ហើយក្រុមនិស្សិតក៏បានធ្វើការតវ៉ាម្តងរួចមកហើយកាលពីសប្តាហ៍មុនផងដែរ។

ប្រែសម្រួលៈ តុលា

To Top