កម្មវិធីជួបជុំអតិថិជន រថយន្ត Ford VIP DAY ប្រចាំខេត្តសៀមរាប
ខេត្តសៀមរាប ៖ សូមស្វាគមន៍ Ford VIP DAY សូមគោរពអញ្ជើញ លោក លោកស្រី ចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីពិសាអាហារ ជប់លាងអាហារពេលល្ងាច ជាមួយនឹងអតិថិជនចាស់ថ្មី ដែលរៀបចំឡើងនៅថ្ងៃទី៣០ខែតុលាឆ្នាំ២០២៦ ចាប់ពីម៉ោង ៦:០០នាទីល្ងាច ដល់ម៉ោង ១០:០០នាទីយប់ នៅភោជនីយដ្ឋាន មង្គលពេជ្រ ដែលមានទីតាំងនៅ ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប។
ជាមួយគ្នានោះថែមទាំងមានការដាក់បង្ហាញ នូវរថយន្តស៊េរីទំនើបៗម៉ូឌែលចុងក្រោយ ជូនដល់អតិថិជនឲ្យទស្សនា និងមានការធ្វើបទបង្ហាញ ទៅលើរថយន្តផ្ទាល់ ជាមួយអ្នកជំនាញឯកទេសផ្នែកលក់រថយន្ត ford ផងដែរ ។

ជាពិសេសក្រុមហ៊ុនលក់រថយន្តford គឺជាក្រុមហ៊ុនដ៏ធំប្រចាំនៅកម្ពុជា ដែលមានការផលិតនិងតំឡើង នៅរោងចក្រក្នុងស្រុក ប្រទេសកម្ពុជា។
ជាមួយគ្នានោះក្រុមហ៊ុនក៏មានផ្នែកសេវ៉ាកម្ម២៤ម៉ោងលើ២៤ម៉ោងជួសជុលរថយន្តខូចមិនថានៅទីជិតឬក៏ទីឆ្ងាយ ព្រមទាំងមានយានដ្ឋានជួសជុល នឹងគ្រឿងបន្លាស់គ្រប់ប្រភេទផងដែរ ។
ដោយ:អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល






