សមត្ថកិច្ចឃាត់ខ្លួន ស្រ្តីឈ្មោះជីងជីង បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សស្លាប់
ភ្នំពេញ ៖ ស្រ្តីម្នាក់ឈ្មោះជីងជីង ត្រូវបានគេទទួលស្គាល់ថា ជាអ្នកលក់អនឡាញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

បើតាមបណ្តាញសង្គមហ្វេសប៊ុក របស់ឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បង្ហោះផ្សាយមុននេះបន្តិចបានបង្ហាញរូបភាព ស្រ្តីរូបស្រស់នេះក្នុងរថយន្តជាសមត្ថកិច្ច។

ស្នងការបញ្ជាក់ថា “ខ្ញុំបាទបានប្រាប់ហើយថា (ឱ្យចូលមកទទួលកំហុសមិនព្រម) រាល់បទល្មើសកើតឡើង គឺខ្ញុំមិនដែលនៅស្ងៀមទេ (ស្ងៀមតែមិនស្ងាត់)! ។ ការងារជំនាញស្រាវជ្រាវមិនដកដៃ (ស្មានតែរៀបចំឱ្យអ្នកមកទទួល កំហុសជំនួសបានមែន) វិធានការជំនាញនិងច្បាប់ ។ សូមអរគុណលោកហេង រតនា បានដឹកនាំសមត្ថកិច្ចជំនាញ សហការណ៌គ្នាតាមចាប់ខ្លួនបាន” ៕
