ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
សម្តេចធិបតី ៖ កម្ពុជាមានកន្លែងប្រពៃណីកត់ត្រាដោយខ្លួនតាំងពីយូរយារណាស់មកហើយ ក្រៅពីបណ្ណសារដ្ឋានជាតិ
សម្តេចធិបតី ៖ បណ្ណសារដ្ឋានជាតិបានក្លាយជាបេតិកភណ្ឌជាតិ
សម្តេចធិបតី ៖ ក្នុងពេលកម្ពុជាជួបបញ្ហាព្រំដែន មានឯកសារតម្កល់បណ្ណសារដ្ឋានជាតិដែលជាតឹងតាក់នៃប្រវត្តិសាស្រ្ត
សម្តេចធិបតី ៖ ខ្ញុំបានជំរុញឱ្យធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ បណ្ណាល័យជាតិ និងសារមន្ទីរជាតិ ឆ្លើយតបទៅនឹងតម្រូវអភិវឌ្ឍជាតិ
សម្ដេចធិបតី ៖ ពិព័រណ៍បណ្ណសារដ្ឋានជាតិ រៀបចំឡើងស្របពេលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
សម្តេចធិបតី ៖ ក្នុងបណ្ណសារដ្ឋានជាតិមានឯកសារជាប្រវត្តិសាស្រ្តយ៉ាងច្រើនដែលត្រូវរក្សា
សម្តេចធិបតី ៖ ក្នុងបណ្ណសារដ្ឋានជាតិ មានព្រះរាជសារលិខិតរបស់អតីតព្រះបរមរតនកោដ្ឋ ផ្ញើទៅបារាំងឱ្យជួយការពារ
សម្តេចធិបតី ៖ ឯកសារដើមមិនអាចកែបាននោះទេ ដូច្នេះត្រូវនាំគ្នាថែរក្សាទុក ដើម្បីធ្វើជាភស្តុតាង
សម្តេចធិបតី ៖ ឯកសារនានាពេលបច្ចុប្បន្ន ក៏ត្រូវរក្សាទុកដើម្បីឱ្យកូនចៅជំនាន់ក្រោយបានដឹងលឺ
សម្តេចធិបតី៖ ធនាគារជាតិទុកមាសដុំ ខណៈបណ្ណសារជាតិ ផ្ទុកឯកសារមានតម្លៃជាងមាស
សម្តេចធិបតី ៖ អគារអាចសាងសង់ឡើងវិញបាន ប៉ុន្តែឯកសារមិនអាចកសាងឡើងវិញបានទេ ដូច្នេះត្រូវការពារសុវត្ថិភាពឯកសារ
សម្តេចធិបតី ៖ ឯកសារក្នុងបណ្ណសារដ្ឋានជាតិ គឺជាឫសគល់ ឫសកែវ នៃអត្តសញ្ញាណ និងចំណេះដឹងជាតិ
សម្តេចធិបតី ៖ តម្លៃជាប្រវត្តិសាស្រ្ត គឺការការពារឫសកែវ នៃអត្តសញ្ញាណ
សម្តេចធិបតី ៖ ឫសកែវ នៃប្រវត្តិសាស្រ្ត គឺជារឿងសំខាន់ណាស់
សម្តេចធិបតី៖ កម្ពុជាមានបញ្ហាព្រំដែនជាមួយថៃ ផែនទីដែលបានចងក្រង និងរក្សាទុកដោយបារាំង គឺជាអាវក្រោះការពារខាងផ្លូវច្បាប់ដល់កម្ពុជា
សម្តេចធិបតីណែនាំកូនខ្មែរឱ្យទៅទទួលការបណ្ដុះបណ្ដាលនៅក្រៅប្រទេសលើការ ស្រាវជ្រាវ និងសរសេរប្រវត្ដិសាស្រ្ដ
សម្តេចធិបតី ៖ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ប្រជាជនខ្មែរមានប្រពៃណីកត់ត្រាលើស្លឹករឹត ក្រាំងធ្វើពីក្រដាសក្រាស់ ស្បែកសត្វ ថ្ម និងលោហៈ
សម្តេចធិបតី ៖ ចាក់ស្លឹករឹក គឺជាជំនាញកម្រសល់ពីដូនតាខ្មែរដែលត្រូវបន្តថែរក្សា
សម្តេចធិបតី ៖ ឥឡូវមានការប្រកួតសរសេរតាមអាន អនាគតអាចនឹងមានការប្រកួតសរសេរលើចាក់ស្លឹករឹក
សម្តេចធិបតី ៖ ត្រូវជ្រើសរើសអ្នកបម្រើការនៅបណ្ណាសារដ្ឋាន និងបណ្ណាល័យជាតិទៅបណ្តុះបណ្តាលជំនាញស្រាវជ្រាវ និងប្រវត្តិសាស្រ្តនៅបរទេស
