Feature

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-ឡានឆាង លើកទី១១ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍ ដែលមានជោគវាសនារួម ៖ ការចាប់ផ្តើមជំពូកថ្មី សម្រាប់មេគង្គ-ឡានឆាង ២.០»

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍ដែលមានជោគវាសនារួម៖ ការចាប់ផ្តើមជំពូកថ្មី សម្រាប់មេគង្គ-ឡានឆាង ២.០» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ ការធ្វើសមាហរណកម្មអនុតំបន់ កំណើនសេដ្ឋកិច្ច និង កិច្ចសហប្រតិបត្តិការជាក់ស្តែង ក្រោមក្របខណ្ឌ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ក្នុងរយៈពេលមួយទសវត្សរ៍ កន្លងមកនេះ។ ឈានចូលដល់ដំណាក់កាលថ្មី សម្រាប់ មេគង្គ-ឡានឆាង ២.០ កម្ពុជាបានគូសបញ្ជាក់ពីអាទិភាពសំខាន់ៗ ដើម្បីនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង ដល់ប្រជាជន រួមមាន៖ ការរក្សាសន្តិភាព ការគ្រប់គ្រងធនធានទឹកប្រកបដោយការទទួលខុសត្រូវ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន៕

To Top