ភ្នំពេញ៖ ហត្ថាកសិករ លីមីតធីត ដែលគេស្គាល់ថា ជាគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ដ៏ធំមួយនៅក្នុង ប្រទេសកម្ពុជាបាន ប្រកាសពីការពង្រីក អាជីវកម្មរបស់ ខ្លួនចាប់យក ទីផ្សារសេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ ខ្លួន។
ការប្រកាសនេះ បានធ្វើឡើងក្នុង កម្មវិធីសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ “កាន់តែសាមញ្ញ កាន់តែឡូយ” នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នាបរិវេណ រោងភាព យន្ត Major Cineplex នៃផ្សារទំនើប អ៊ីអនម៉លភ្នំពេញ (អ៊ីអន១) ដោយមានការអញ្ជើញ ចូលរួមពី គណៈគ្រប់គ្រងហត្ថាកសិករ លីមីតធីត ដៃគូអាជីវកម្ម ព្រមទាំងអ្នកសារព័ត៌មាន។
ការដាក់ឲ្យប្រើប្រាស់ សេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួននេះ ស បញ្ជាក់ឲ្យ ឃើញនូវមហិច្ចតាដ៏ធំ មួយទៀត របស់ហត្ថាកសិករក្នុងការបោះជំហាន ក្តោបយក ទីផ្សារ ដែល មាន បរិយាកាស ប្រ កួត ប្រជែងខ្ពស់ជាមួយ នឹងការផ្តល់ភាព ងាយស្រួលព្រមទាំង ដំណោះ ស្រាយល្អ និងមានប្រសិទ្ធភាព ជូនអតិថិជន។
លោក Wanchairabin Jitwattanatam (Eddy) អនុប្រធាន អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានឲ្យដឹងថា “ហត្ថាកសិករ សម្លឹងមើលឃើញទីផ្សារដែលកំពុងលូតលាស់នេះ ហើយបង្កើតឲ្យមាន សេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួន នេះឡើង គឺដើម្បីបំពេញតាមតម្រូវការ និងការចង់ បានរបស់ អតិថិជនដែលមានការផ្លាស់ប្តូរ ទៅតាមសម័យកាល និង បច្ចេកវិទ្យា”។
លោកបន្តថា សេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួន របស់ ហត្ថាកសិករ នឹង ជួយលើកកំពស់ការរស់នៅ របស់ប្រជាជនកម្ពុជា ឲ្យកាន់តែ ប្រសើរឡើង តាមរយៈការ ផ្តល់លទ្ធភាព ឲ្យអតិថិជនទទួលបាន សម្ភារៈប្រើប្រាស់នានា ជាមួយនឹងការបង់ប្រាក់រំលស់ ត្រឡប់មកហត្ថាកសិករវិញ នូវចំនួនតិចតួចប្រចាំខែ ទៅតាមលទ្ធភាព របស់ អតិថិជនផ្ទាល់ និងអាចឱ្យអតិថិជនយកកម្ចីជាសាច់ប្រាក់ ទៅប្រើប្រាស់ផ្ទាល់ខ្លួន ដោយមិនត្រូវការយកអចលនទ្រព្យមកបញ្ចាំ។
លោកបញ្ជាក់ថា បច្ចុប្បន្នហត្ថាកសិករ បានដាក់លក់រួចមកហើយ នូវសេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួន ចំនួន ២ប្រភេទគឺផលិតផលកាតគ្រី និងផលិតផល បង់រំលស់ (Hattha First Choice) ហើយយើងនឹងមានសេវាកម្ចី សម្រាប់ទិញយានយន្តបង់រំលស់ ចាប់ពីខែមករា ឆ្នាំ២០២០នេះតទៅ។
ក្នុងឱកាសនោះដែរលោក ឡេង វ៉ាន់ឌី នាយកគ្រប់គ្រង គម្រោង ទទួលបន្ទុកផ្នែកអភិវឌ្ឍ ផលិតផលនិងបណ្តាញ បានធ្វើបទបង្ហាញពី សេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួន ដោយបានលើកយកចំណុច សំខាន់ៗដែលលោក ជឿជាក់ថា ផលិតផលនេះ នឹងទទួលបាន ការគាំទ្រយ៉ាងពេញទំហឹង ពីអតិថិជនដូចជា ដំណើរការស្នើសុំឥណទាន មានភាព សាមញ្ញងាយស្រួល អត្រាការប្រាក់ សមរម្យ មានភាព ប្រកួតប្រជែងនិងមានតម្លាភាព មិនតម្រូវ ឲ្យមាន ឯកសារ ស្មុគស្មាញ ហើយ ជាពិសេស សេវាកម្ម រហ័សទាន់ចិត្ត។
លោកបញ្ជាក់ថា “ផលិតផលបង់រំលស់ (Hattha First Choice) ត្រូវបានដាក់ឲ្យប្រើប្រាស់ សាកល្បងរយៈពេល ៥ខែរួចមកហើយ ក្នុងរាជធានីភ្នំពេញ ដោយទទួលបាន ពាក្យស្នើសុំ ជាច្រើន ពី អតិថិជននៅតាម បណ្តាទីតាំងអាជីវកម្ម និង ក្រុមហ៊ុន នានា ដែលជាដៃគូសហការរបស់ ហត្ថាកសិករ ដែលមានជិត១០០ដៃគូសហការ ក្នុងរាជធានីភ្នំពេញ។ហើយយើងមានគម្រោងផ្តល់សេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួន ដូចជា ឥណទានកាតគ្រី ឥណទានហត្ថា First Choice និងឥណទានយានយន្តហត្ថា ទៅកាន់បណ្តាខេត្តធំៗក្នុងឆ្នាំ២០២០នេះ”។
សូមរំលឹកថា ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង ២៥ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុង ប្រទេសកម្ពុជា។ បច្ចុប្បន្នហត្ថាកសិករ មានការិយាល័យសាខាចំនួន១៧៦ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័តជូនអតិថិជន ព្រមទាំង មានទូអេធីអឹម ចំនួន ១២៩ នៅ ទូទាំង ២៥ ខេត្ត/ក្រុង ក្នុងប្រទេសកម្ពុជា។
ហត្ថាកសិករ លីមីតធីត គឺ ជា បុត្រ សម្ព័ន្ធ ធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារពាណិជ្ជ ធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់ MUFG ដែល ជា សម្ព័ន្ធធនាគារធំជាងគេ នៅប្រទេសជប៉ុន និងជាសម្ព័ន្ធ ហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោកផងដែរ៕
ដោយ៖ ធី លីថូ