អត្ថបទ

Samsung Galaxy Tab S6 ជួយដល់ ការបង្កើតថ្មី…ការកម្សាន្ត និងបញ្ចប់ការងារ បានគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ យ៉ាងងាយស្រួល!

ភ្នំពេញ ថ្ងៃទី ២០ ខែធ្នូ ឆ្នំា២០១៩៖ តោះចាប់ផ្តើមរីករាយ នឹងការបង្កើតថ្មី និងបំពេញការងារសំខាន់ៗ របស់អ្នកជាមួយ Samsung Galaxy Tab S6! អាចនិយាយបានថាចាប់ពីពេលនេះ លោកអ្នកមិនចាំបាច់ស្ពាយកុំព្យូទ័រយួរដៃ (Laptop) ដែលមានទំហំធំ ធ្ងន់ និងមានខ្សែឆ្នាំង សាករញ៉េរញ៉ៃ ទៅបណ្ណាល័យ ហាងកាហ្វេ, ម៉ាត, កន្លែងអង្គុយសម្រាក ក្នុងផ្សារទំនើប…ឬក៏ចូលរួមក្នុងការប្រជុំនានា ទៀតនោះទេ ហើយទោះបីជាអ្នកពូកែកត់ចំណាំ និងកត់ត្រាច្រើន យ៉ាងណាក៏មិនចេះ អស់សន្លឹកដែរ!!

ជាមួយនឹងកំពូលថេប៊្លែត Samsung Galaxy Tab S6 លោកអ្នកអាចរីករាយ យ៉ាងមានទំនុកចិត្តបំផុតជាមួយ នឹងការបង្ហាញទេពកោសល្យ, ភាពច្នៃប្រឌិត និងសក្តា នុពលដ៏អស្ចារ្យ របស់អ្នក! Samsung Galaxy Tab S6 ពិតជាអាចជួយ ឱ្យអ្នកបំពេញ ការងារ បានកាន់តែច្រើនជាងមុន,កាន់តែរហ័សជាងមុន, និងកាន់តែមាន គុណភាព ល្អជាងមុន! លោកអ្នកគ្រាន់តែទាញយកកម្មវិធី Samsung Dex នោះលោកអ្នកនឹងមានអារម្មណ៍ថាវាឡូយ អស្ចារ្យ និងអាចធ្វើការ ដូចក្នុងកុំព្យួទ័រអ៊ីចឹងដែរ!

អ្វីដែលពិសេស និងមានភាពលេចធ្លោបំផុត នៃថេប៊្លែតដែលកំពុងតែទទួលបានការគាំទ្រ ច្រើនបំផុតក្នុង ពិភពលោកនៅពេលនេះគឺ Samsung Galaxy Tab S6 មានរូបរាង ស្តើង ស្រាល ទាក់ទាញស្រស់ស្អាត និងគុណភាពសំឡេងលាន់រងំច្បាស់ល្អ បំផុត! ជាពិសេសបច្ចេកវិទ្យា នៃកញ្ចក់អេក្រង់ប្រភេទ Super AMOLED ធ្វើឱ្យកម្រិតនៃ ពន្លឺច្បាស់ត្រជាក់ភ្នែក ពណ៌ដិតជ្រៅល្អ ទោះបីជាស្ថិតក្រោមពន្លឺថ្ងៃយ៉ាងណា ក៏នៅឃើញច្បាស់ល្អឥតខ្ចោះជានិច្ច! វ៉ាវ…ឡូយអស់ស្ទះ!

ក្រៅពីនេះ Samsung Galaxy Tab S6 ក៏មានបំពាក់មកជាមួយកាមេរ៉ា មិនចាញ់កំពូលស្មាតហ្វូនប៉ុន្មាន លនោះទេដោយក្នុងនោះ វាមានកាមេរ៉ាមុខ 1 គ្រាប់ទំហំ 8 MP ខណៈដែលកាមេរ៉ាក្រោយមាន 2 គ្រាប់ទំហំ 13 MP និង Ultra-wide 5 MP! រីឯទំហំផ្ទុក និងថាមពលថ្មវិញគឺ ពិតជាធំអាចឱ្យលោកអ្នក ពេញចិត្តពេញថ្លើមតែម្តង! ខ្ញុំហ៊ានធានាលោកអ្នកនឹង មិនអាចដកចិត្តរួចឡើយ ពេលដែល បានប៉ះ និងប្រើផ្ទាល់នោះ!
សម្រាប់ព័ត៌មានលម្អិតសូម អញ្ជើញមកសាកសួរ ដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប
សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិត លោកអ្នកបំផុត ឬទំនាក់ទំនង ទៅកាន់ទូរស័ព្ទ៖ 1800 203 232 !!

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top