ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំអូស្ដ្រាលី បានស្នើប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្ន រាល់ព័ត៌មានជ្រើសរើសពលករ ទៅធ្វើការនៅអូស្ដ្រាលី ក្រោមគម្រោងទិដ្ឋាការ «កសិកម្ម» ថ្មី។ ថ្មីៗនេះ មានការផ្សព្វផ្សាយ ក្នុងបណ្តាញសង្គមថា ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួន បានដើរបំផុសបំផុល ផ្តល់ព័ត៌មានពុំច្បាស់លាស់ ឬបំភ្លៃការពិត ក្នុងចេតនា បោកប្រាស់ជ្រើសរើសពលករខ្មែរ មកធ្វើការនៅប្រទេសអូស្ត្រាលី (Australia) ក្រោមគម្រោងទិដ្ឋាការ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់សមត្ថកិច្ច ត្រូវអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយគ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ព្រោះដើម្បីអាយុជីវិតប្រជាពលរដ្ឋ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ ប្រចាំខែសីហា ឆ្នាំ២០២១...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤៥៥នាក់ទៀត ជាសះស្បើយ ចំនួន៤២៨នាក់ និងស្លាប់ចំនួននាក់។ ក្នុងនោះករណីឆ្លងសហគមន៍ ចំនួន៣៧៥នាក់ និងអ្នកដំណើរពីបរទេសចំនួន ៨០នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៩៣ ៥១០នាក់ អ្នកជាសះស្បើយចំនួន៨៩ ១១៤នាក់ អ្នកស្លាប់ចំនួន ១៩១៦នាក់៕
ភ្នំពេញ ៖ លោក តាន់ វុទ្ធា ទីប្រឹក្សាសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកអត្ថបទមួយនិយាយពីចិន ក្លាយជាមហាអំណាច សេដ្ឋកិច្ចពិភពលោក ។ លោកបានដាក់ជាសំណួរថា ហេតុអ្វីបានជាចិនក្លាយជា មហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកលឿនម្លេះ? លោកថា ចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក គឺផ្តើមចេញពីសិល្បៈដឹកនាំរបស់លោក តេង ស៊ាវពីង លើកំណែទម្រង់ពី«សេដ្ឋកិច្ចផែនការ» របស់ចិនទៅជា...
បរទេស៖ ក្រុមអ្នកតវ៉ា៣ក្រុមគ្រោង ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅទីតាំងផ្សេងគ្នាក្នុង ទីក្រុងបាងកកនៅថ្ងៃពុធនេះ។ នេះបើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ Piya Tawichai ស្នងការរងនៃស្នងការដ្ឋាន នគរបាលក្រុងបាងកក នៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ Piya...
បរទេស៖ ក្រោយមកនៅថ្ងៃអង្គារនេះប្រធានាធិបតី លោក ចូបៃដិន នឹងថ្លែងទៅកាន់ប្រជាជាតិអំពី ការបញ្ចប់ការដកទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការបញ្ជាក់ ពីមន្ទីរបញ្ចកោណ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ និងឧត្តមនាវីឯកអាមេរិកាំង ៩០ នាក់ ដែលបានចូលនិវត្តន៍ទៅហើយនោះ បានជំរុញឱ្យរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក...
បរទេស៖ កាលពីថ្ងៃចន្ទដើមសប្តាហ៍ កន្លងទៅនេះសហរដ្ឋអាមេរិក បានប្រកាសផ្តល់រថយន្តយោធា ប្រមាណជា ៥៥គ្រឿង ទៅឲ្យកងកម្លាំង រក្សាសន្តិសុខរបស់កូសូវ៉ូ។ សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា បានក្លាយទៅជាអ្នកគាំទ្រដ៏ធំមួយ ទៅលើកងកម្លាំងរបស់កូសូវ៉ូ ដែលបច្ចុប្បន្នកំពុងមានចំនួនប្រមាណជា ៣៤០០នាក់ ដែលវាបានក្លាយទៅជាកងកម្លាំងជួរមុខ របស់ប្រទេសអស់រយៈពេលជាង ២ឆ្នាំមកហើយ។ ប្រធានាធិបតីកូសូវ៉ូលោក Vjosa Osmani បានបញ្ជាក់ថាជំនួយលើកនេះ គឺបានបង្ហាញអំពីភាពទាក់ទងគ្នា...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្សចំនួន ៣៩នាក់ ភាគច្រើនកុមារ បានស្លាប់នៅរដ្ឋ Uttar Pradesh ស្ថិតនៅភាគឦសានប្រទេសឥណ្ឌា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃ មកនេះ ដោយសារជំងឺគ្រុនឈាម ឬគ្រុនក្តៅខ្លាំង ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃ ចន្ទ ។...
ភ្នំពេញ៖ លោក ស សុខា កូនប្រុសសម្ដេច ស ខេង បានលើកឡើងថា ជាបន្តបន្ទាប់ក្រុមអ្នកនយោបាយ ប្រឆាំងមួយចំនួន ដែលធ្វើនយោបាយ តែដើម្បីដូរបាយនោះ បាន និងកំពុងផ្តិតយក ឬភ្ជាប់ជាមួយសម្តេចក្រឡាហោម ស ខេង ដើម្បីស្តារស្ថានភាព និងប្រជាប្រិយភាពរបស់ខ្លួន ឃោសនាកុហកបោកប្រាស់បំភាន់ ក្នុងន័យបំបែកបំបាក់ផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា សុខសន្តិភាព គឺជាកត្តាមិនអាចខ្វះបាន ក្នុងការគ្រប់គ្រងបរិស្ថាន និងដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក James Larsen អ្នកសម្របសម្រួលកិច្ចការ ប្រែប្រួលអាកាសធាតុ និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា...