លោក Xi Jinping ប្រធានរដ្ឋចិនតែងតែដកស្រង់ ពាក្យសម្តីដ៏ល្បីឈ្មោះពី សៀភៅឈ្មោះ «ម៉ឹងជឺ(孟子)» ក្នុងសុន្ទរកថា។ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ពេលរៀនសូត្រជាក្រុមលើកទី១៥ នៃការិយាល័យគោលនយោបាយ មជ្ឈិមចិនអាណត្តិទី១៩ លោកXi Jinpingប្រធានបានលើកឡើងថា ឆ្នាំ២០១៩ ជាខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន បក្សកុម្មុយនីស្តចិន បានកាន់អំណាច៧០ឆ្នាំ នៅទូទាំងប្រទេសចិន។...
“天下为公”/ពិភពលោកគឺរបស់ប្រជាជន។ ឃ្លានេះដកស្រង់ពីសៀវភៅចិនបុរាណ «礼记» ( កំណត់ត្រាអំពីអតិថិធម៌ ) ជាទស្សនទាននយោបាយ អំពីការកសាងសង្គមសុខដុមរមនា របស់ជនជាតិចិនបុរាណ។ «礼记» ជាគម្រងសៀវភៅរបស់ប្រទេសចិនបុរាណ ដែលមានប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំ។ គម្រងសៀវភៅ «礼记» ចែកជា ២០ក្បាល បានចងក្រងអត្ថបទចំនួន ៤៩ អត្ថបទនៃលទ្ធិខុងជឺ ស្តីអំពីការយល់ដឹងចំពោះទស្សនវិជ្ជា ការអប់រំ នយោបាយ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បាននិយាយថា រុស្ស៊ីកំពុងរៀបចំការវាយលុកថ្មីដ៏ធំមួយ ហើយលោកបានព្រមានថា ការវាយប្រហារនេះអាច ចាប់ផ្តើមភ្លាមៗនៅថ្ងៃទី ២៤ ខែកុម្ភៈខាងមុខ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដោយផ្អែកតាម ការលើកឡើងរបស់លោក Oleksii Reznikov ថា...
បរទេស៖ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានឱ្យថា មិនមានការចង្អុលបង្ហាញ ណាមួយដែលថា លុយដែលផ្តល់ទៅឱ្យទីក្រុងគៀវ ដោយទីក្រុងវ៉ាស៊ីនតោនោះ គឺត្រូវបានគេប្រើប្រាស់ខុសចំពេល ប្រទេសមានជម្លោះជាមួយរុស្ស៊ីនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សារព័ត៌មាន Reuters បានលើកឡើងពីបញ្ហានេះកាលពីថ្ងៃអង្គារ បន្ទាប់ពីមានរឿងអាស្រូវពុករលួយ នៅក្នុងប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុន ដែលបណ្តាលឱ្យមានការបណ្តេញ មន្ត្រីជាន់ខ្ពស់ជាច្រើនរូប។ ទាំងនេះរួមមានអនុប្រធាន...
បរទេស៖ ប្រទេសកូរ៉េខាងជើងបានសន្យាថា នឹងសងសឹកឆ្លើយតបទៅនឹង ការគំរាមកំហែងផ្នែកសន្តិសុខ ណាមួយពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល រួមទាំងការប្រើប្រាស់ “កម្លាំងនុយក្លេអ៊ែរដ៏លើសលប់បំផុត” របស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ ជាមួយនឹងការសន្យាថា នឹងពង្រីកបន្ថែមទៀតនូវ សមយុទ្ធយោធារួមគ្នារបស់ពួកគេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញចេញដំណើរទៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ការចូលរួមកិច្ចប្រជុំសំខាន់ៗទាំង២ខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ក្រសួងអប់រំ យុជន និងកីឡា បានធ្វើកំណែទម្រង់ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជិតរយៈពេល ១០ឆ្នាំមកនេះ ឃើញថា បានបញ្ចប់វប្បធម៌អន្តរាគមន៍។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេសA ជាង ១ពាន់នាក់ នាថ្ងៃទី២ ខែកុម្ភៈ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខនេះ ប្រជាពលរដ្ឋនឹងមាន ភាពសប្បាយរីករាយ ដោយសារអង្គរសង្ក្រាន្តនៅសៀមរាប នឹងធ្វើកាន់តែធំជាងមុន ហើយនៅតាមបណ្តាខេត្ត ក៏មានរៀបចំផងដែរ ក្រោយខកខានអស់ជាច្រើនឆ្នាំ ។ ក្នុងពិធីសំណេះសំណាល ជាមួយសិស្សជាប់និន្ទេសA នាព្រឹកថ្ងៃ២ កុម្ភៈ សម្តេចតេជោ គូសបញ្ជាក់ថា «ឆ្នាំនេះ...
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា ប្រាក់រង្វាន់យ៉ាងច្រើននឹងត្រូវបាន ផ្តល់ឲ្យដោយបណ្តា ក្រុមអ្នកជំនួញជនជាតិរុស្សី និងមន្ត្រីរដ្ឋាភិបាលរុស្សី ចំពោះជនណាដែលអាចឃាត់ ឬបំផ្លាញអាវុធរបស់បណ្តាប្រទេសលោកខាងលិច ដែលបានបំពាក់ក្នុងប្រទេសអ៊ុយក្រែន។ លោកបន្តថា ទោះបីជារថក្រោះរបស់លោកខាងលិច ដែលធ្លាប់បានសន្យានៅមិនទាន់ បញ្ជូនមកដល់ប្រទេសអ៊ុយក្រែនក្តី ដែលក្នងនោះរួមមានទាំងរថក្រោះ Leopard និង M1 Abram...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសហៅសារជាថ្មី ចំពោះប្រជាពលរដ្ឋខ្មែរដែលជា អ្នកគាំទ្រគណបក្សប្រឆាំង ឬធ្លាប់ជេររាជរដ្ឋាភិបាលរស់នៅក្រៅប្រទេស មិនធ្លាប់មានដីការតុលាការតាមចាប់ខ្លួន គឺអាចធ្វើដំណើរមកលេងកម្ពុជា បានដោយសេរី គ្មានអ្នកណាហាមឃាត់នោះទេ ។ តាមរយៈការឆ្លើយឆ្លងសារជាមួយស្រ្តីម្នាក់ឈ្មោះ ហែម ចន្ថាដែលមានស្រុកកំណើតនៅកំពងធំ ហើយបច្ចុប្បន្ននៅក្រៅប្រទេស ធ្លាប់ជេរប្រមាថមកលើរាជរដ្ឋាភិបាល ដោយសារងប់នឹងការលង់ជឿ ទៅលើក្រុមប្រឆាំងនាពេលថ្មីៗនោះ សម្តេចតេជោបានរំលឹកឡើងវិញថា...