ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងអំឡុងពេលអាកាសធាតុក្តៅ។ តាមរយៈការក្រើនរំលឹកនេះ អ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថា៖ «នេះជាការគិតគូររបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចំពោះកម្មករនិយោជិត...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលចំនួន៣ រវាងគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ចាប់ពីថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦បានឱ្យដឹងថា កិច្ចប្រជុំទាំងបី រៀបចំឡើងដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហានានា ក្នុងទំនាក់ទំនងរវាងគណបក្សទាំងបី...
ភ្នំពេញ៖ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបជាង ១ពាន់នាក់ បានចូលរួម និងទទួលបានការងារពីវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែមករា និងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ក្រសួងការងារបានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលពីរថ្ងៃនៅស្រុកស្រីស្នំ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ២.៣៦៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈមានពលរដ្ឋភៀសសឹកចំនួន ១០៩.០៤៤នាក់ទៀត បន្តស្នាក់អាស្រ័យតាមជំរំនានា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។...
ត្បូងឃ្មុំ៖ បើទោះបីជារបបទឹកទន្លេមេគង្គបានស្ទុះឡើងកម្រិតអតិបរមាចំនួន ២លើក ក្នុងខែសីហា និងខែកញ្ញា ដែលបណ្តាលឱ្យខូចខាតប៉ះពាល់ផលដំណាំប្រមាណ ៤៧៣៩ ហិកតា ស្មើនឹង ៤៧៥៤គ្រួសារ ក្នុងស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ជាមួយនឹងផលប៉ះពាល់ដោយប្រភពទឹកអន្តរាគមន៍បូមស្រោចស្រព លើដំណាំស្រូវរដូវប្រាំងនៅស្រុកក្រូចឆ្មារ ប្រមាណ ១៤៤ហិកតា ស្មើនិងចំនួន ១៣៦គ្រួសារ ក្តីក៏ផលិតកម្មដំណាំស្រូវ និងផលិតកម្មសត្វនៅតែមានសន្ទុះកើនឡើងបើធៀបជាមួយឆ្នាំ២០២៤។ ដោយផលិតកម្មដំណាំស្រូវ និងសត្វសម្រាប់ខេត្តត្បូងឃ្មុំឆ្នាំនេះ...
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទទី០២ខែកុម្ភៈឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានចុះត្រួតពិនិត្យប៉ុស្តិ៍យាមប្រចាំការអចិន្ត្រៃយ៍ ២៤ម៉ោង លើ២៤ម៉ោង គោលដៅផ្លូវទៅព្រលានយន្តហោះថ្មីដែលស្ថិតនៅក្នុងភូមិស្វាយចេក ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ដោយមានការចូលរួមពីក្រុមការងារ នៃស្នងការនគរបាលខេត្តសៀមរាប រួមទាំងលោកអធិការស្រុកប្រាសាទបាគង លោកវីរៈសេនីយ៍ឯក លឹម សម្បត្តិ ដើម្បីពិនិត្យការសាងសង់ប៉ុស្តិ៍យាមប្រចាំការ ដែលជាទីតាំងសំខាន់សម្រាប់ជួយសំរួលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវមួយនេះដើម្បីទទួលបានសុខសុវត្ថិភាពនៅក្នុងពេលធ្វើដំណើរ...
ភ្នំពេញ ៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស ប្រកាសស្តីពីប្រព័ន្ធគ្រប់គ្រងការបំពុល និងការគ្រប់គ្រងហានិភ័យនៅក្នុងរោងចក្រ សហគ្រាស និងសិប្បកម្ម ក្នុងគោលដៅពង្រឹងសុវត្ថិភាពឧស្សាហកម្ម។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា...
ភ្នំពេញ៖ មជ្ឈមណ្ឌលចែកចាយផ្លូវការនៃម៉ាកយីហោទ្វេ BYD & DENZA របស់ Harmony ICAR ត្រូវបានសម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក្នុងឱកាសនោះ រថយន្តម៉ូដែល SEALION 5 ចំនួនពីរគ្រឿងដំបូងដែលទើបតែចេញពីខ្សែសង្វាក់ផលិតកម្មនៃរោងចក្រដំឡើង BYD នៅកម្ពុជា ត្រូវបានប្រគល់ជូនម្ចាស់រថយន្តដោយផ្ទាល់ ដែលបានក្លាយជាចំណុចចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវកិត្តិយស និងបណ្តាញសារព័ត៌មានដែលបានចូលរួម។ នៅក្នុងពិធីសម្ភោធនៅថ្ងៃទី៣០ ខែមករា...
ឧត្តរមានជ័យ ៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ ផងដែរ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក...
ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនបរទេសសរុបចំនួន ៤០៦នាក់ (ស្រី២៨នាក់) មាន៩សញ្ជាតិ ចេញពីកម្ពុជាដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ និងប្រើប្រាស់ QR CODE ក្លែងក្លាយ ។ ជនជាតិទាំងនោះរួមមាន ៖ ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស យ៉ូហ្គង់ដានីហ្សេរីយ៉ា...