ខេត្តត្បូងឃ្មុំ៖ នាថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីជំនាញក្រសួង អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវជនបទចំនួន ៤ខ្សែ...
ភ្នំពេញ៖ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសហជីពនៅកម្ពុជា នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានថ្កោលទោសចំពោះការបាញ់ប្រហាររបស់ កងកម្លាំងយោធាថៃមកលើអធិបតេយ្យភាពកម្ពុជាជាច្រើនចំណុចនៅតំបន់ជាច្រើនតាមខ្សែបន្ទាត់ព្រំដែន ចាប់តាំងពីថ្ងៃទី៧ ខែធ្នូនេះ ក្នុងចេតនាធ្វើឱ្យកម្ពុជាតបតដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជានិងថៃ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយ មើលឃើញថា ការបាញ់ប្រហារសាជាថ្មីរបស់ កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជាបង្ហាញថា ថៃជារដ្ឋពាល ព្រហើន...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ភារកិច្ចចំបង និងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការពារប្រជាជន និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ភារកិច្ចចំបង និងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ ៖១....
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឱ្យដឹងថា កងកម្លាំងយោធាថៃបាននិងកំពុងបំផ្លាញសន្តិភាព រំលោភសិទ្ធិមនុស្ស និងបំពានតម្លៃស្នូលរបស់អាស៊ាន «ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ” ។ ការលើកឡើងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បន្ទាប់ពីយោធាថៃ បានប្រព្រឹត្តមកលើបូរណភាពដែនដី និងប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៥ ដោយបានធ្វើសកម្មភាពបាញ់ប្រហារដោយប្រើអាវុធគ្រប់ធន់ រួមទាំងយន្តហោះ ចម្បាំង...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើដល់សហគមន៍អន្តរជាតិ និងតំបន់ឱ្យថ្កោលទោស និងដាក់សម្ពាធលើប្រទេសថៃ បន្ទាប់ពីបន្តការឈ្លានពានរបស់កងកម្លាំងយោធាថៃ មកលើកម្ពុជា គឺជាការបំផ្លាញសន្តិភាព និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ គ.ស.ម.ក. នៅថ្ងៃទី៨ ធ្នូ នេះ ថា គ.ស.ម.ក. មានការព្រួយបារម្ភយ៉ាងខ្លាំង និងធ្វើការថ្កោល ទោសយ៉ាងដាច់អហង្ការចំពោះអំពើអមនុស្សធម៌ ព្រៃផ្សៃ...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបង្ហាញរបាយការណ៍ស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោយយោធាថៃបើកការបាញ់ប្រហារមកលើកម្ពុជាតាំងពីម៉ោង៥ព្រឹកនេះ ។ របាយការណ៍របស់អ្នកនាំពាក្យមានដូចតទៅ ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទីព្រឹក ការបើកការវាយប្រហារនេះធ្វើឡើង នៅក្នុងតំបន់អានសេះ នៅប្រាសាទតាមាន់ធំ នៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា គិតមកត្រឹមម៉ោង ១១ព្រឹកនេះ យោធាថៃនៅបន្តបាញ់ប្រហារមកលើកងទ័ព និងលើទីតាំងជនស៊ីវិលកម្ពុជានៅឡើយ ។ កងកម្លាំងកម្ពុជាបាននិងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕
ឧត្តរមានជ័យ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅត្រឹមម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៥នេះ នៅខេត្តឧត្តរមានជ័យ មានជនស៊ីវិលស្លូតត្រង់ចំនួន ៣នាក់ (ស្រី ១នាក់) បានរងគ្រោះថ្នាក់ដោយការវាយប្រហារពីកម្លាំងយោធាថៃ និងកំពុងជួយសង្គ្រោះពីក្រុមគ្រូពេទ្យ៕ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកបស់ លោក...
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា បន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី...
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅវេលាយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានកត់សម្គាល់ឃើញថា ផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ បានចុះផ្សាយថា ”កម្ពុជាបានចល័តរថក្រោះនៅក្រុងសំរោង ខេត្តឧត្តមានជ័យ” ហើយត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់។ ក្រសួងការពារជាតិ កម្ពុជា សូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖១. ការលើកឡើងរបស់ផេកផ្លូវការ របស់កងទ័ពភូមិភាគទី២ថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបានចល័តរថក្រោះ គឺជាព័ត៌មានមិនពិត២. កងកម្លាំងរបស់កម្ពុជា...