នៅរដូវវស្សាកម្ពុជាងាយប្រឈមមុខនឹងទឹកជំនន់ ដែលជាហេតុបណ្ដាលឱ្យ ប្រជាពលរដ្ឋអាចប្រឈមមុខខ្ពស់ នឹងជំងឺឆ្លងជាច្រើនដូចជា ជំងឺគ្រុនចាញ់ គ្រុនឈាម គ្រុនពោះវៀន រាករូសជាដើម។ ទាក់ទងករណីនេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលពន្យល់ថា ការទទួលទានទឹកមានសុវត្ថិភាព (ទឹកឆ្អិន) និងអនាម័យត្រឹមត្រូវ ជាមធ្យោបាយដ៏ល្អដើម្បីការពារ ការប្រឈមមុខនឹងជំងឺឆ្លងផ្សេងៗ។ តើមានជំងឺឆ្លងអ្វីដែលលោកអ្នកអាចប្រឈមមុខ ពេលមានទឹកជំនន់ក្នុងរដូវវស្សា?ទឹកជំនន់អាចបណ្ដាលឱ្យ អ្នកប្រឈមមុខនឹងជំងឺឆ្លងមួយចំនួនដូចជា ជំងឺគ្រុនចាញ់ គ្រុនឈាម គ្រុនពោះវៀន រាករូស...
ជំងឺក្អក គឺជាជំងឺដែលមនុស្សទូទៅគិតថា ជាអាការសមញ្ញមួយ និងអាចកើត ចំពោះទាំងមនុស្សធំ និងកុមារ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទាំងអស់គ្នា នៅតែប្រងើយកន្តើយ ចំពោះអាការមួយនេះ នោះវានឹងអាចធ្វើឲ្យសុខភាព របស់លោកអ្នកធ្លាក់ក្នុងសភាពធ្ងន់ធ្ងរបាន។ អត្ថបទមួយនេះ នឹងប្រាប់អ្នកអំពីវីធីមួយចំនួន ដែលអាចជួយឲ្យអ្នកបង្ការខ្លួនពីជំងឺមួយនេះ។ វាគឺជាវិធីដ៏សាមញ្ញមួយ ដើម្បីអនុវត្តន៏មុនពេលចូលគេង ដែលវាអាចបំបាត់នូវអាការក្អក នៅពេលអ្នកក្រោកឡើងពីដំណេកវិញនាព្រឹកព្រលឹម។ ១-ជឿជាក់ថា អ្នកមានភួយដ៏កក់ក្តៅ មួយនៅលើគ្រែរបស់អ្នក។...
ភ្នំពេញ៖ ឱកាសល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមាន ជម្ងឺខ្សោយសាច់ដុំពីកំណើត Spinal muscular atrophy អាចសង្ស័យបើកុមារទន់សាច់ដុំ យូរចេះអង្គុយ ឬដើរដួលញឹក ខាងក្រោមជារោគសញ្ញាមួយចំនួន ឥឡូវមានឱកាស ជាសះស្បើយ ដោយវិធីព្យាបាល gene therapy នៅមន្ទីរពេទ្យ Sokhasa Longevity Clinic ដែលមានទីតាំងនៅក្នុង...
សម្រាប់លោកអ្នកនៅប៉េងហួតបឹងស្នោ ឥឡូវនេះអស់បារម្ភហើយ ព្រោះមានគ្លីនិកឯកជនស្អាត សម្ភារៈទំនើប ពេទ្យជំនាញ និងមានបទពិសោធន៍យូរឆ្នាំ។ អាស័យដ្ឋាន: ខុនដូ ដឹស្តា ប៉ូឡារីស២៣ ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ)Google maps: https://maps.app.goo.gl/uo2eAyNWAmsMATFT9?g_st=icTel:068 666 990 /085 666...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងប្រសិទ្ធភាពយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃគុណភាពសេវាសុខាភិបាល នៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ជាពិសេសសេវាកែសម្ផស្ស (មជ្ឈមណ្ឌលកែសម្ផស្ស)។ តាមរយៈលិខិតរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ អគ្គនាយកអង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានលើកឡើងថា អង្គការសុខភាពពិភពលោក មិនបានបោះបង់ចោលផែនការណាមួយ ដើម្បីកំណត់អត្តសញ្ញាណ ប្រភពដើមនៃជំងឺរាតត្បាតកូវីដ-១៩ នោះទេ។ លោក Tedros Adhanom Ghebreyesus...
ល្បីតៗគ្នាថា “មានគ្លីនិកឯកជននៅភ្នំពេញមួយកន្លែង មានក្រុមអ្នកជំនាញព្យាបាលជម្ងឺគ្រាប់ឈាមកម្រឹតធ្ងន់ៗ បានជោគជ័យជាច្រើននាក់” ក្នុងនោះមានទាំងជម្ងឺមហារីកឈាម មហារីកកូនកណ្តុរ ជម្ងឺគាំងខូចរោងចក្រផលិតឈាម ជម្ងឺខ្វះប្លាកែតធ្ងន់ធ្ងរ…។ អ្នកជម្ងឺដែលបានជាសះស្បើយកន្លងមក ហើយពួកគាត់ល្បីតៗគ្នានោះរួមមាន “ប្រជាជនធម្មតានិងព្រះសង្ឃ” ក៏បានជាសះស្បើយផងដែរ។ លោកវេជ្ជបណ្ឌិត ផេង បូរ៉ា ប្រធានក្រុមគ្រូពេទ្យជំនាញនៃគ្លីនិក Hemato Onco Cancer Clinic (ហៅ Clinic...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងថា ការធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ដោយខ្លួនឯង ក្នុងករណី សង្ស័យឆ្លង គឺជាការជួយសង្គ្រោះខ្លួនឯង ឲ្យមានការថែទាំព្យាបាលទាន់ពេលវេលា។ យោងតាមអត្ថបទរបស់ លោកស្រី ឱ វណ្ណឌីន នាថ្ងៃទី១៨...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះចម្លងវីរុសកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងបង្ការការពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ យោងតាមសេចក្តីណែនាំក្រើនរំលឹករបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៧ មករា លោក ម៉ម ប៊ុនហេង...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ថា អាជ្ញាធរសុខាភិបាលរបស់ប្រទេសចិន នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ជិត ៦០,០០០នាក់ ក្នុងរយៈពេលត្រឹមតែជាង១ខែ ដែលជាចំនួនអ្នកស្លាប់ដ៏ច្រើនដំបូងគេ ដែលចេញផ្សាយដោយរដ្ឋាភិបាល ចាប់តាំងពីការបន្ធូរបន្ថយការរឹតបន្តឹង ទប់ទល់នឹងមេរោគ កាលពីដើមខែធ្នូ ។ យោងតាមមន្ត្រីគណៈកម្មាធិការសុខភាពជាតិ ហៅកាត់ថា...