ប្រទេស៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មនុស្សចំនួន ១៣៩.៥១៥ នាក់បានស្លាប់ ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ខណៈចំនួនករណី ដែលបានបញ្ជាក់ថាឆ្លង មានសរុបមានដល់ ២,០៧៨ លាននាក់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ សហរដ្ឋអាមេរិក បានចុះបញ្ជីករណី ឆ្លងមេរោគកូវីដ១៩ ចំនួន ៣១.៩០៥ និងអ្នកស្លាប់ថ្មី ៣.៨៥៧ នាក់។ នេះបើយោងតាម សាកលវិទ្យាល័យចនស៍ហបគីនស៍។
ចំនួនអ្នកស្លាប់សរុបនៅអាមេរិក មានចំនួន ៣៧.០៥៥ នាក់ ខណៈចំនួនករណី ដែលបានបញ្ជាក់ថា ឆ្លងមេរោគសរុប មានដល់ ៧០១.៦១០ នាក់។
អង្គការសុខភាពពិភពលោក បានប្រកាសពីការរីករាលដាល់ របស់ជំងឺកូវីដ១៩ កាលពីថ្ងៃទី ១១ ខែមីនា។ យោងតាមសាកលវិទ្យាល័យដដែល បានអោយដឹងថា មកដល់ពេលនេះ មានមនុស្សជាង ២,២ លាននាក់បានឆ្លងវីរុសនេះ ហើយនៅទូទាំងពិភពលោក ដែលបណ្តាលអោយមានមនុស្សស្លាប់ជាង ១៥៤.០០០ នាក់។ រោគរាតត្បាតបានរាលដាល ដល់សហរដ្ឋអាមេរិក អាក្រក់ជាងប្រទេសដទៃទៀត៕ ប្រែសម្រួលៈ ណៃ តុលា