សេដ្ឋកិច្ច

ប្រធានក្រុមប្រឹក្សាCREA៖ ដល់ពេលវិនិយោគហើយ កុំបន្តរង់ចាំទៀត

ភ្នំពេញ៖ ដោយមានការសង្កេតឃើញថា មួយរយៈពេលកន្លងមកនេះ ករណីផ្ទុះជំងឺឆ្លងដ៏កាចសាហាវនៅទូទាំងពិភពលោក ដែលបង្កឡើងដោយវីរុស កូវីដ១៩ បានធ្វើឲ្យបណ្ដាអ្នកវិនិយោគលើវិស័យអចលនទ្រព្យ ទាំងជាតិនិងអន្តរជាតិ មានការស្ទាក់ស្ទើររារែកនិងរង់ចាំ នូវការវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ដូចជាការទិញ-លក់ដីធ្លី ផ្ទះសំម្បែង និងគម្រោងផ្សេងៗជាដើម។

លោក ឃាង ពុទ្ធី ប្រធានប្រឹក្សាភិបាល សមាគមអ្នកជំនាញ អចលនទ្រព្យ (CREA)  បានថ្លែងប្រាប់មជ្ឍមណ្ឌលព័ត័មានដើមអម្ពិល នៅថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា “ការវិនិយោគ នឹងធ្វើការចាប់ផ្ដើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ចឹងហើយពួកគាត់ (បណ្ដាអ្នកវិនិយោគលើវិស័យអចលនទ្រព្យ) ត្រូវតែគិតត្រៀមឲ្យបានស្រេចថា ពួកគាត់គួរតែ ទៅវិនិយោគនៅតំបន់ណា។ ដូច្នេះហើយក្នុងកំឡុងរយៈពេលខែឆ្នូនេះ គឺជាពេលដែលពួកគាត់ ត្រូវគិតពិចារណាឲ្យបាន គ្រប់ជ្រុងជ្រោយយ៉ាងហោចណាស់ រយៈពេលមួយខែដែរ ហើយជាពេលដែលត្រូវវិនិយោគ”។

លោកបានបន្ថែមថា ដោយយោងទៅតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទយុទ្ធនាការការពារនិងប្រឆាំងជំងឺឆ្លងរាតត្បាលកូវីដ១៩ ព្រឹត្តិការណ៍៣វិឆ្ឆិកានិងរលកទី២នៃជំងឺកូវីដ។ បន្ថែមពីលើនេះបណ្ដាប្រទេសលើពិភពលោក សុទ្ធតែបានប្រកាសចំពោះការរកឃើញអំពីវាក់សាំង ដែលមានប្រសិទ្ធភាពក្នុងការការពារជំងឺកូវីដ១៩ រហូតដល់៩០ភាគរយ៕

To Top