ភ្នំពេញ៖ ថ្មីៗនេះបន្ទាប់ពីឃើញមានវត្តមានរួមគ្នា ក្នុងកម្មវិធីធំៗ និងឧស្សារហ៍ជួបជុំគ្នាជាញឹកញ៉ាប់ និងតាមរយៈការបង្ហោះរូបភាពស្និតស្នាល ជាមួយគ្នាជារឿយៗ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងស្ងប់ស្ងែងពីភាពឈ្លាសវៃ និងភាពជោគជ័យ របស់អ្នកទាំង៣មិនដាច់ពីមាត់ មិនថាមុខជំនួញ និងសុភមង្គលក្នុងក្រុមគ្រួសារ ហើយតាមពិតទៅ អ្នកទាំង៣ ជាអ្នកខេត្តស្វាយរៀងជាមួយគ្នា ព្រមទាំងដឹងថា មានជាប់ខ្សែលោហិតនឹងគ្នាទៀតផង ហើយបច្ចុប្បន្នស្រ្តីទាំង៣រូបនេះ សុទ្ធតែកំពុងក្តោបក្តាបអាជីវកម្ម និងទ្រព្យសម្បត្តិជាច្រើន ។
ស្ត្រីទាំង៣រូប ដែលទាក់ចិត្តអ្នកលេងបណ្តាញសង្គម ងាកមកសរសើរមិនដាច់ពីមាត់ ពីភាពវៃឆ្លាត និងរូបសម្ភសស្រស់ស្អាត ជាពិសេសដែលមានប្រភព មកពីខេត្តស្វាយរៀងរួមគ្នា ដែលយើងនឹងលើកមកនិយាយនាពេលនេះ រួមមាន៖
![](https://lookingtoday.com/wp-content/uploads/2023/01/620.jpg)
អ្នកទី១ លោកស្រី ស្រីតូចចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង៖ លោកស្រី ស្រីតូចចំណាន គ្រប់គ្នាបានដឹងហើយថា លោកស្រីកំពុងទទួលបានភាពជោគជ័យជាច្រើន ក្នុងនោះមិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ លោកស្រីថែមទាំងមានអតចរិកស្លូតបូត ទៅណាមកណារួសរាយរាក់ទាក និងមានប្រជាប្រិយភាពមិនតិចឡើយ ហើយតាមពិតទៅលោកស្រី មានដើមកំណើតនៅខេត្តស្វាយរៀង ។
![](https://lookingtoday.com/wp-content/uploads/2023/01/617-789x1024.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/616-1024x684.jpg)
ស្ត្រីទី២ គឺអ្នកស្រី នុន ចាន់ពិសី សច្ចៈសម្បត្តិ អគ្គនាយិកា ហាងលក់គ្រឿងអលង្ការ ហឬទ័យ ជាភរិយាលោកឧកញ៉ា សូវ សច្ចសម្បត្តិ៖ ថ្មីៗនេះ លោកឧកញ៉ា សូវ សច្ចសម្បត្តិ ទើបតែទទួលបានការបោះឆ្នោត ជាប់ជាសមាជិក ជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ ។ តាមរយៈបណ្តាញសង្គមរបស់លោកឧកញ៉ា និងអ្នកស្រី តែងតែបង្ហាញនូវរូបភាពផ្អែមល្អែមនឹងគ្នាជាហូរហែរ ។ បើនិយាយពីមុខជំនួញរបស់អ្នកស្រី និងស្វាមី បច្ចុប្បន្នកំពុងតែរីកចម្រើនយ៉ាងខ្លាំង ជាពិសេសទៅលើវិស័យអចលនទ្រព្យ។ បន្ទាប់ពីបានឃើញរូបភាពស្និតស្នាល រវាងស្ត្រីទាំង៣នាក់ ទើបយើងដឹងថា អ្នកស្រី នុន ចាន់ពិសី ក៏ជាអ្នកស្វាយរៀងផងដែរ ។
![](https://lookingtoday.com/wp-content/uploads/2023/01/619-1024x768.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/618-1024x768.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/604-1024x682.jpg)
ចំណែកអ្នកទី៣ គឺលោកស្រី គង់ ពៅផលឡន៖ ប្រហែលជាមនុស្សមួយចំនួន សង្ស័យពីទំនាក់ទំនងរវាងលោកស្រី គង់ ពៅផលឡន ជាមួយនិងលោកស្រី ស្រីតូចចំណាន និងអ្នកស្រី នុន ចាន់ពិសី ព្រោះអ្នកទាំង៣ តែងតែចូលរួមកម្មវិធីជាមួយគ្នាជាញឹកញ៉ាប់ និងមានភាពស្និតស្នាលស្អិតរមួតនឹងគ្នាជាងគេ ក្នុងចំណោមអ្នកឯទៀត ដែលចូលរួមក្នុងកម្មវិធីជាមួយគ្នា ហើយតាមរយៈភាពស្និតស្នាលនេះ ទើបធ្វើឲ្យយើងប្រមូលបានព័ត៌មានផ្លូវការថា អ្នកទាំង៣ មកពីខេត្តស្វាយរៀងដូចគ្នានេះឯង។ យើងបានដឹងថា ស្វាមីរបស់លោកស្រី គង់ ពៅផលឡន មានឈ្មោះ ប្រាក់ ចាន់ធី មានងារជាទីប្រឹក្សារាជរដ្ឋាភិបាល ហើយលោកស្រីផ្ទាល់ ក៏ទទួលងារជាលោកជំទាវផងដែរ ដែលធ្វើឲ្យស្ត្រីៗមកពីខេត្តស្វាយរៀង មិនតិចនោះទេ តែងតែប្រាថ្នាមានជីវិត ពោលពេញដោយសុភមង្គល ដូចលោកស្រីដែរ ពោលគឺលោកស្រី អាចចាត់ទុកថាមានសំណាង បើប្រៀបនឹងស្រ្តីជាច្រើន លោកស្រីតែងទទួលបានការថ្នាក់ថ្នម និងទទួលក្តីស្រលាញ់យ៉ាងធំធេងពីស្វាមី ហើយយើងអាចសង្កេតឃើញថា មិនថាជាអ្វី ឬទីកន្លែងណានោះទេ ឲ្យតែលោកស្រីចង់បាននិងចង់ទៅ ស្វាមីរបស់លោកស្រីតែងតែបំពេញជូនជានិច្ច ។
![](https://lookingtoday.com/wp-content/uploads/2023/01/608-edited.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/599-1024x758.jpg)
ជារួមក្រោយពីឃើញពីភាពស្និតស្នាលនឹងគ្នារវាងអ្នកទាំង៣ ដែលតែងតែចែកចាយលើបណ្តាញសង្គមនោះ ទើបយើងបានដឹងថា អ្នកទាំង៣ជាអ្នកខេត្តស្វាយរៀង ហើយពិតណាស់ អ្នកស្វាយរៀងប្រាកដជាបានស្គាល់ បើមើលតាមខំមិនភាគច្រើនណាស់ អ្នកនិយមលេងបណ្តាញសង្គមលើកឡើងថា អ្នកស្វាយរៀង មិនចាញ់អ្នកខេត្តដទៃឡើយ ពោលស្ត្រីគំរូ៣រូបខាងលើនេះ បានធ្វើឲ្យស្ត្រីជាច្រើន ជាពិសេសអ្នកស្វាយរៀងមានមោទកភាព៕
![](https://lookingtoday.com/wp-content/uploads/2023/01/610-744x1024.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/609-1024x837.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/607.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/606-1024x740.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/605-1024x795.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/604-1-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/603-775x1024.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/602-766x1024.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/598-1024x761.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/601-1024x837.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/600-1024x814.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/596-1024x854.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/597-1.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/622-1-1024x495.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/624-1024x542.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/623.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)