ព័ត៌មានអន្តរជាតិ

លោក ឌូទ័រតេ រិះគន់ ICC ជុំវិញភស្តុតាង សង្គ្រាមថ្នាំញៀន របស់លោក ហើយថា មានតែប្រជាជន ហ្វីលីពីនប៉ុណ្ណោះ ជាអ្នកវិនិច្ឆ័យ

បរទេស៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ ថ្មីៗនេះបាននិយាយពាក្យ គំរោះគំរើយ ទៅតុលាការ ព្រហ្មទណ្ឌអន្តរជាតិ (ICC) និងបានថ្កោលទោស ភាពស្របច្បាប់ របស់សាលាក្តីនេះ ចំពេលការស៊ើបអង្កេត ដែលមានសក្តានុពល របស់តុលាការនេះ ចំពោះសង្គ្រាមដ៏ប្រល័យ របស់លោក ប្រឆាំងនឹងគ្រឿងញៀន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ថ្លែងនៅពីក្រោយកញ្ចក់ការពារ គ្រាប់កាំភ្លើង នៅឯការប្រកួតប្រជែង ការធ្វើសមាធិប្រធានាធិបតី ដោយស្ងៀមស្ងាត់ និងកិច្ចប្រជុំកំពូល ROTC នៅឯ Quirino Grandstand ក្នុងទីក្រុងម៉ានីល កាលពីថ្ងៃសុក្រ លោក ឌូទ័រតេ បានជូនដំណឹង ដល់អ្នកចូលរួមថា លោកមិនមានអារម្មណ៍ភ័យខ្លាច និងការគំរាមកំហែង ដោយការស៊ើបអង្កេត របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចំពោះសង្គ្រាមគ្រឿងញៀន របស់លោកនោះទេ ។

មេដឹកនាំហ្វីលីពីនរូបនេះ បានប្រាប់ដល់ទាហាន និងអ្នកបម្រុងយោធា ហើយត្រូវបានផ្សាយ ដោយរ៉យទ័រថា «អ្នកមិនបាច់បំភ័យខ្ញុំ នឹងចាប់ខ្ញុំដាក់គុក នៅតុលាការព្រហ្មទណ្ឌ អន្តរជាតិអ្វីនោះទេ ។ ខ្ញុំនឹងមិនអនុញ្ញាតិអោយខ្លួនខ្ញុំ ទៅឆ្លើយសំណួរ ចំពោះជនជាតិស្បែកស ទាំងនេះឡើយ។ ខ្ញុំនឹងមិនដែលឆ្លើយ ហើយក៏មិនដែលឆ្លើយសំនួរពីអ្នកទេ។ វាជារឿងដែលល្ងង់ ។ ខ្ញុំទទួលខុសត្រូវសម្រាប់ តែជនជាតិហ្វីលីពីនប៉ុណ្ណោះ។ ប្រជាជនហ្វីលីពីននោះទេ ដែលជាអ្នកនឹងវិនិច្ឆ័យទោស»៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×