ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ព្យាករណ៍ថា ក្នុងឆ្នាំ២០២០នេះ ការផ្គត់ផ្គង់ និងប្រើប្រាស់ប្រេង របស់ពិភពលោក នឹងកើនឡើង

ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ថា ក្រសួងព័ត៌មាន និងថាមពល សហរដ្ឋអាមេរិក (EIA)កាលពីថ្ងៃអង្គារ បានព្យាករណ៍ថា ទាំងការផ្គត់ផ្គង់ប្រេងឆៅ និងការប្រើប្រាស់ប្រេង របស់ពិភពលោក នឹងកើនឡើងនៅក្នុងឆ្នាំ២០២០នេះ ។

នៅក្នុងការឆ្លុះបញ្ចាំង អំពីការប្រើប្រាស់ថាមពល ក្នុងរយៈពេលខ្លី (STEO)របស់ខ្លួន នៅក្នុងខែមករា ទីភ្នាក់ងាររំពឹងថា ការផ្គត់ផ្គង់ប្រេងពិភពលោក នឹងកើនឡើង១,៦លានបារ៉ែលក្នុង១ថ្ងៃ នៅក្នុងឆ្នាំ២០២០ និងការប្រើប្រាស់ប្រេងពិភពលោក នឹងកើនឡើង១,៣លានបារ៉ែល ក្នុង១ថ្ងៃ ហើយការចែកចាយកើនឡើង នៃសារពើភ័ណ្ឌប្រេងពិភពលោក នៅត្រឹម០,៣លានបារ៉ែលក្នុង១ថ្ងៃ ។

យោងតាម EIA បានឲ្យដឹងថា ការផ្គត់ផ្គង់កើនឡើងក្នុងឆ្នាំ២០២០នេះ ប្រទេសមួយចំនួនដែលនាំមុខគេ ដែលមិនមែនជាសមាជិករបស់អង្គការប្រទេសនាំប្រេងចេញហៅកាត់ថា (OPEC) ជាពិសេស សហរដ្ឋអាមេរិក ណ័រវេសន៍ ប្រេស៊ីល និងកាណាដា ដែលការព្យាករណ៍សម្រាប់ការផ្គត់ផ្គង់បានធ្លាក់ចុះ១.០លានបារ៉ែល ក្នុង១ថ្ងៃ ពីសមាជិករបស់ OPEC ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top