ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និយាយថា កំពុងជំរុញកូរ៉េខាងជើង ឲ្យចូលរួមចរចាគ្នា បើទោះជាមានកិច្ច ពិភាក្សាជាប់គាំង

បរទេស៖ក្រោយជំនួបមួយជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក និងជប៉ុន នៅរដ្ឋកាលីហ្វូញ៉ា រដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានមាន ប្រសាសន៍ថា សហប្រតិបត្តិការអន្តរកូរ៉េ មិនចាំបាច់ ត្រូវការរង់ចាំឲ្យកិច្ចពិភាក្សា ស្តីពី លុបបំបាត់នុយក្លេអ៊ែរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសកូរ៉េខាងជើង មានការវិវត្តរីកចម្រើន នោះទេ។

លោកស្រីបាននិយាយប្រាប់ អ្នកសារព័ត៌មាន ក្រោយជួបជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo និងមន្ត្រីការទូត ផ្សេងទៀត នៅទីក្រុង Palo Alto ដូច្នេះថា “គោលជំហរជាមូលដ្ឋានរបស់យើង គឺថា កិច្ចពិភាក្សាកូរ៉េខាងជើង-សហរដ្ឋអាមេរិក និងកិច្ចពិភាក្សា អន្តរកូរ៉េ បំពេញន័យឲ្យគ្នាទៅវិញទៅមក នៅក្នុងវដ្ដផ្សេងគ្នាមួយ”។

យោងតាមសេចក្តីរាយការណ៍ មួយ លោកស្រីរដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូងរូបនេះ ក៏បានមានប្រសាសន៍ បបន្ថែមទៀតថា ដោយសារកិច្ចពិភាក្សា សហរដ្ឋអាមេរិក-កូរ៉េខាងជើងកំពុងជាប់គាំនោះ វាសំខាន់ខ្លាំងណាស់ ក្នុងការស្តារសន្ទុះ នៃការចូលរួមរបស់ប្រទេស កូរ៉េខាងជើងឡើងវិញ តាមរយៈកិច្ចពិភាក្សា អន្តរកូរ៉េ៕ ប្រែសម្រួល៖ប៉ាង កុង

To Top