ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបញ្ជូនក្រុមអ្នក ជំនាញផ្នែកសុខភាព CDC ទៅប្រទេសចិន ដើម្បីជួយ ទប់ស្កាត់ការផ្ទុះឡើង នៃវីរុសកូរ៉ូណាវីរុស ខណៈអ្នកស្លាប់កើនដល់ ១៣២នាក់

បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាមនុស្ស លោក Alex Azar បាននិយាយនៅក្នុងសន្និសីទ កាសែត មួយនៅថ្ងៃអង្គារថា រដ្ឋបាលលោក ត្រាំ បានផ្តល់សម្រាប់រដ្ឋមន្រ្តី ក្រសួងសុខាភិបាលចិន ដោយនឹងបញ្ជូនក្រុមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាមេរិក (CDC) ដើម្បីជួយឆ្លើយតប នឹងសុខភាពសាធារណៈ ចំពោះការផ្ទុះឡើង នៃជំងឺរលាកសួតកូរ៉ូណាវីរុសនេះ ។

យោងតាមសារព័ត៌មាន The Hill ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Azar បាននិយាយថា “យើងកំពុងជំរុញប្រទេសចិន ឱ្យមានកិច្ចសហប្រតិបត្តិការ និងតម្លាភាពបន្ថែមទៀត គឺជាជំហានសំខាន់បំផុត ដែលអ្នកអាចឈានទៅ រកការឆ្លើយតបប្រកបដោយប្រសិទ្ធភាព” ។

លោកនិយាយថា ជំនួយត្រូវបានផ្តល់ដោយផ្ទាល់ ឬភ្ជាប់ជាមួយអង្គការសុខភាពពិភពលោក (WHO) ប៉ុន្តែមន្រ្តីសហរដ្ឋអាមេរិក មិនទាន់ទទួលបានការអនុញ្ញាតក្នុងការធ្វើដូច្នេះទេ។

ផ្ទាំងពាណិជ្ជកម្ម

ទន្ទឹមនឹងនេះដែរ អង្គការសុខភាពពិភពលោក បានប្រកាសពីកិច្ចព្រមព្រៀង មួយជាមួយប្រទេសចិនកាលពីថ្ងៃអង្គារ ដើម្បីនាំអ្នកជំនាញអន្តរជាតិ ប៉ុន្តែមិនទាន់ច្បាស់ថាតើមន្រ្តីអាមេរិក នឹងចូលរួមដែរឬយ៉ាងណានោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top