ព័ត៌មានអន្តរជាតិ

ជំងឺឆ្លងវីរុសកូរ៉ូណា ក្នុងប្រទេសចិនកើនឡើងជាង ៧០០០ករណី និងស្លាប់ ១៧០

ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា មានករណីជំងឺរលាកសួត ដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មីនេះ ត្រូវបានគេរាយការណ៍ នៅក្នុងតំបន់ចំនួន ៣១ ក្នុងខេត្ត និងផ្នែកផលិតកម្ម និងសំណង់ស៊ីនជាំងនៅចុងថ្ងៃពុធ ដែលកើនឡើងរហូតដល់ ៧៧១១ករណី និងមនុស្សសរុបចំនួន ១៧០ នាក់បានស្លាប់ដោយសារជំងឺនេះ។

គណៈកម្មការសុខភាពជាតិ បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា អ្នកជំងឺចំនួន ១៣៧០ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយមនុស្សចំនួន ១២.១៦៧ នាក់ត្រូវបានគេសង្ស័យថា បានឆ្លងវីរុសនេះគិតត្រឹមដំណាច់ថ្ងៃពុធ ហើយមនុស្សសរុបចំនួន ១២៤ នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ។

កាលពីថ្ងៃពុធ មានករណីថ្មីចំនួន ១.៧៣៧ ករណីរួមទាំងករណីដំបូង ដែលត្រូវបានបញ្ជាក់ នៅក្នុងតំបន់ស្វយ័តទីបេ ករណីសង្ស័យថ្មី ៤.១៤៨ ករណីនិងមានអ្នកស្លាប់ ៣៨ នាក់គឺ ៣៧ នាក់នៅខេត្តហ៊ូប៉ី និង ១ ករណីនៅខេត្តស៊ីឈួន៕ ដោយ៖ ឈូក បូរ៉ា

To Top