ព័ត៌មានអន្តរជាតិ

អង្គការសុខភាពពិភពលោក ប្រកាសថា កូរ៉ូណាវីរុសជាភាពអាសន្ន សុខភាពសាធារណៈ របស់ពិភពលោក

បរទេស៖ មន្ត្រីអង្គការសុខភាពពិភពលោក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ បានប្រកាសថា ការផ្ទុះវីរុសកូរ៉ូណាថ្មីក្នុងឆ្នាំ២០១៩ គឺជាភាពអាសន្នលើសុខភាពសាធារណៈមួយ នៅក្នុងក្តីព្រួយបារម្ភរបស់អន្តរជាតិ នេះបើនេះ តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

អគ្គនាយកអង្គការ សុខភាពពិភពលោក លោក Tedros Adhanom បានមានប្រសាសន៍ថា “នៅក្នុងអំឡុងពេលពីរបីសប្ដាហ៍កន្លងទៅនេះ យើងបានឃើញការលេចឡើង នៃភ្នាក់ងារបង្ករោគ មិនធ្លាប់មានពីមុនមក និងបានឃើញការរីករាលដាលមិនធ្លាប់មាន ហើយយើង ក្នុងពេលបច្ចុប្បន្ននេះ ត្រូវតែធ្វើសកម្មភាពរួមគ្នាទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាល”។

គួរបញ្ជាក់ថា ការប្រកាសរបស់ អង្គការសុខភាពពិភពលោកនេះ គឺត្រូវបានធ្វើឡើង ក្រោយមានការប្រជុំគណៈកម្មាធិការ ប្រកាសភាពអាសន្នរបស់ អង្គការសុខភាពពិភពលោក មានរយៈពេលមួយម៉ោង ហើយការប្រកាសនេះ គឺត្រូវបានគេរំពឹងថា កើតមានក្រោយអង្គការនេះ បានជ្រើសធ្វើការប្រឆាំងមិនប្រកាស កាលពីសប្ដាហ៍មុន៕ ប្រែសម្រួល៖ប៉ាង កុង

To Top