ព័ត៌មានអន្តរជាតិ

កាសែត Bangkok Post៖ ក្រុងប៉េកាំង ត្រូវតែ Okay សម្រាប់ការជម្លៀស

បរទេស៖ មេបញ្ជាការកងទ័ពអាកាស ប្រទេសថៃ លោក ACM Manat Wongwat កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ការលុបបំបាត់ ការភាន់ច្រឡំជុំវិញការប្រើប្រាស់យន្តហោះដឹកជញ្ជូនយោធា ដើម្បីជម្លៀសជនជាតិថៃ ចេញពីប្រទេសដទៃទៀត ដោយនិយាយថា ប្រតិបត្តិការបែបនេះតម្រូវឱ្យមានការអនុញ្ញាត (ពីប្រទេសចិន) ជាមុនសិន។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ការលើកឡើងរបស់លោកបានធ្វើឡើងបន្ទាប់ពីលោកស្រី Paethongtan Shinawatra ដែលជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្រ្តីថាក់ស៊ីន បានបង្ហោះនៅលើបណ្តាញសង្គមនូវរបាយការណ៍ព័ត៌មានកាលពីឆ្នាំ ២០០៣ ទាក់ទងនឹងផែនការជម្លៀសជនជាតិថៃចេញពីប្រទេសកម្ពុជា បន្ទាប់ពីមានកុបកម្មនៅរាជធានីភ្នំពេញ។

លោកស្រី Paethongtan Shinawatra  បានផ្សាយរបាយការណ៍នេះ គឺជារឿងពីរផ្សេងគ្នា ខណៈដែលរដ្ឋាភិបាលស្ថិតក្រោមការរិះគន់ចំពោះភាពយឺតយ៉ាវក្នុងការជម្លៀសប្រជាជនថៃ ចេញពីទីក្រុងវូហានរបស់ចិន ដែលជាមជ្ឈមណ្ឌលនៃការផ្ទុះជំងឺរលាកសួត បង្កដោយវីរុស កូរ៉ូណាវីរុស។

របាយការណ៍កាលនោះបានបង្ហាញរូបថតរបស់លោកថាក់ស៊ីន និងការដកស្រង់សម្តីរបស់លោក ដោយនិយាយថា លោកបានស្នើសុំសមភាគីកម្ពុជារបស់លោក ឲ្យការពារជនជាតិថៃដែលបានភៀសខ្លួន ហើយថា យន្តហោះ C-130 នឹងនាំពួកគេត្រឡប់ទៅផ្ទះវិញ។

ទន្ទឹមនឹងនេះដែរលោក ACM Manat បាននិយាយថា យន្តហោះ C-130 អាចត្រូវបានបញ្ជូនទៅជម្លៀសជនជាតិថៃក្នុងករណីមានអាសន្ន ប៉ុន្តែអាជ្ញាធរថៃនឹងត្រូវទទួលបានការអនុញ្ញាតពីប្រទេសផ្សេងទៀតជាមុនសិន។ លោកបន្ថែមថា ការគាំទ្រសេវាកម្មមូលដ្ឋានដូចជាប្រេងឥន្ធនៈ និងការថែទាំ ក៏ជាកត្តាសំខាន់ក្នុងការសម្រេចចិត្តដែរ។

ចំពោះយន្តហោះដែលត្រូវបញ្ជូនទៅភ្នំពេញក្នុងឆ្នាំ ២០០៣ លោកបាននិយាយថា៖ ឧប្បត្តិហេតុទាំងពីរមិនអាចប្រៀបធៀបបានទេ ក្នុងករណីកុបកម្មកម្ពុជាយើងទទួលបានការអនុញ្ញាតឱ្យជម្លៀសជនជាតិថៃ។

មេបញ្ជាការទ័ពអាកាសរូបនេះ បន្តថា ប៉ុន្តែប្រទេសចិនដែលកំពុងដោះស្រាយជាមួយនឹងការផ្ទុះឡើងនៃវីរុសនេះមានការព្រួយបារម្ភផ្នែកសន្តិសុខ ខណៈប្រទេសជាច្រើនចង់ជម្លៀសប្រជាជនរបស់ពួកគេ។ ដូច្នេះអាជ្ញាធរចិនត្រូវតែមានការប្រុងប្រយ័ត្ននិងហ្មត់ចត់” ។

រដ្ឋាភិបាលថៃបានឱ្យដឹងកាលពីថ្ងៃពុធថា ជើងហោះហើរពិសេស និងបុគ្គលិកពេទ្យ នឹងត្រូវបញ្ជូនទៅដើម្បីនាំប្រជាជនថៃត្រឡប់ទៅស្រុកវិញភ្លាមៗនៅពេលដែលទទួលបានការយល់ព្រមពីរដ្ឋាភិបាលទីក្រុងប៉េកាំង៕ ប្រែសម្រួលៈ ណៃ តុលា

To Top