ព័ត៌មានអន្តរជាតិ

ជប៉ុន រងការវាយប្រហារដោយគ្រោះ រញ្ជួយដីកម្រិត ៥,៣រ៉ិចទ័រ តែមិនទាន់មានសញ្ញា បញ្ជាក់អំពីស៊ូណាមិ

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ថា ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយមានកម្រិត៥,៣រ៉ិចទ័រ បានកើតឡើងនៅថ្ងៃសៅរ៍នេះ នៅខេត្ត Ibaraki ប្រទេសជប៉ុន ។

ការរញ្ជួយនេះបានកើតឡើង​ នៅវេលាម៉ោង២និង០៧នាទីព្រឹក ម៉ោងក្នុងស្រុក ដែលមានរង្វាស់៣៦.០ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៤០.១ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត និងមានជម្រៅ៧០គីឡូម៉ែត្រ ។

គ្រោះរញ្ជួយដីនៅខេត្ត Ibaraki  ធ្លាប់បានកើតឡើងក្នុងកម្រិត៤ ហើយតាមការវាស់ស្ទង់ អំពីកម្រិតរញ្ជួយនៅក្នុងប្រទេសជប៉ុន ដែលខ្ពស់បំផុតគឺ៧ ។

រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាព្រមានណាមួយថា នឹងមានរលកយក្សស៊ូណាមិ កើតឡើងនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×