ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសអាសន្ន ជាសាធារណៈ អំពីវីរុសកូរ៉ូណា ដោយមិនអនុញ្ញតឲ្យអ្នកដំណើរមកពីប្រទេសចិន វិលចូល ទឹកដីខ្លួន វិញទេនាពេលនេះ

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានប្រកាសជាសាធារណៈអំពីបញ្ហាសុខភាពជាបន្ទាន់ និងបានហាមប្រាមជាបណ្តោះអាសន្ន នូវការចូលមកពីសំណាក់ជនបរទេស ដែលបានធ្វើដំណើរដល់ប្រទេសចិន ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ ដែលមានផ្ទុកមេរោគ ដែលកំពុងតែឆ្លងរាលដាយ៉ាងខ្លាំង ដោយសារវីរុសថ្មី ដែលសម្លាប់មនុស្សយ៉ាងច្រើន ។

ការហាមប្រាមជាថ្មីនេះ នឹងត្រូវស្នើឡើងដល់ពលរដ្ឋអាមេរិកាំងផងដែរ ដែលជាវិលត្រឡប់ពីខេត្ត កំពុងកើតមានជំងឺ ដោយកំណត់កាលរិយបរិច្ឆេទក្នុងការតាមដានរយៈពេល១៤ថ្ងៃ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Alex Azar បានថ្លែងយ៉ាងដូច្នេះ ។

ពលរដ្ឋអាមេរិក ដែលមកពីតំបន់ណាមួយនៃប្រទេសចិន នឹងស្ថិតនៅក្នុងក្រោមការត្រួតពិនិត្យ យ៉ាងល្អិតល្អន់បំផុតនូវសុខភាព នៅតាមច្រកចូលនៃកំពង់ផែនានា ហើយបន្ទាប់មកស្ថិតក្រោមការតាមដាននៅផ្ទះដោយខ្លួនឯង ។

រដ្ឋមន្ត្រី Azar បានថ្លែងដោយទ្រួសៗនៅឯសេតវិមាន ថា “ថ្ងៃនេះ ខ្ញុំបានប្រកាសថា វត្តមានរបស់វីរុសកូរ៉ូណា គឺជាបញ្ហាបន្ទាន់បំផុតសម្រាប់សុខភាព សាធារណៈនៅសហរដ្ឋអាមេរិក” ។ ដោយបានបន្ថែមថា ការប្រកាសនេះនឹងចូលជាធរមាន ចាប់ពីថ្ងៃទី២ ខែកុម្ភៈ គិតចាប់ពីម៉ោង៥ល្ងាច ម៉ោងនៅប៉ែកខាងកើត ត្រូវនឹងម៉ោង២២និង០០នាទីម៉ោងសកល ។

គាត់បានថ្លែងទៀតថា “ពលរដ្ឋដែលជាជនបរទេស ហើយគ្រួសារផ្សេងៗទៀតដែលជាពលរដ្ឋអាមេរិកាំង និងអ្នករស់នៅជាចិន្ត្រៃយ៏ ដែលបានធ្វើដំណើរ នៅក្នុងប្រទេសចិន ក្នុងអំឡុងពេល១៤ថ្ងៃចុងក្រោយ នឹងមិនត្រូវបានឲ្យចូលមកទឹកដីអាមេរិក វិញសម្រាប់ពេលនេះ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top